
មីយ៉ាន់ម៉ា៖ យោងតាមសារព័ត៌មាន BBC ក្រុមឃ្លាំមើល NetBlocks បានរាយការណ៍ថា នៅព្រឹកព្រលឹមថ្ងៃច័ន្ទប្រទេសមីយ៉ាន់ម៉ា បានឈានចូលដល់សប្តាហ៍ទី២ នៃការបិទអ៊ិនធឺណិតនៅពេលយប់។
របបយោធាបានរារាំងបណ្តាញអ៊ីនធឺណេតជាប្រចាំ ដើម្បីព្យាយាមរារាំងការតវ៉ាទ្រង់ទ្រាយធំ។ មុននេះបណ្តាញសង្គមយក្សហ្វេសប៊ុកបានលុបគេហទំព័រព័ត៌មាន ដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា។
ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា ស្របតាមគោលនយោបាយពិភពលោក យើងបានដកទំព័រហ្វេសប៊ុករបស់ក្រុមព័ត៌មានពិតរបស់ Tatmadaw ដោយសារការរំលោភបំពានលើស្តង់ដារសហគមន៍ម្តងហើយម្តងទៀត និងហាមឃាត់ការញុះញង់ឱ្យមានអំពើហិង្សា និងសម្របសម្រួលការបង្កគ្រោះថ្នាក់ណាមួយ។
គេហទំព័រនេះ គឺជាទីតាំងសំខាន់មួយ ដែលគ្រប់គ្រងដោយយោធា ដែលត្រូវបានប្រើ ដើម្បីចេញសេចក្តីព្រមានដល់ក្រុមអ្នកតវ៉ានិងជំរុញការចោទប្រកាន់របស់ខ្លួនអំពីលទ្ធផលនៃការបោះឆ្នោត។
ហ្វេសប៊ុក គឺជាប្រភពព័ត៌មាននិងព័ត៌មានចំបងនៅក្នុងប្រទេសមីយ៉ាន់ម៉ាសម្រាប់ប្រជាជនប្រមាណ ២២ លាននាក់ក្នុងចំណោមប្រជាជន ៥៤ លាននាក់នៅប្រទេសមីយ៉ាន់ម៉ាប្រើប្រាស់ហ្វេសប៊ុក។
មេដឹកនាំយោធា Min Aung Hlaing និងមេបញ្ជាការកំពូលៗដទៃទៀត ត្រូវបានហាមឃាត់មិនអោយប្រើប្រាស់ហ្វេសប៊ុកជុំវិញការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងជនជាតិ Rohingya Muslims៕