
Vanuatu ៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរបានឲ្យដឹងថា កំពង់ផែ Vila មានការរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័របានកើតឡើងនៅម៉ោង ១១ និង ៤៩ នាទីម៉ោងក្នុងស្រុក ដែលជាការរញ្ចូយដីលើកទី ១៦ នៅដែនទឹកក្បែរទីក្រុង Vanuatu ដែលជាកោះមួយនៅប៉ាស៊ីហ្វិកខាងត្បូង។ បច្ចុប្បន្នមិនមានរបាយការណ៍អំពីការស្លាប់និងការខូចខាតទ្រព្យសម្បត្តិនៅ Vanuatu នៅឡើយទេ។
បើតាមបណ្តាញព័ត៌មានពីការរញ្ជួយដីភូគព្ភសាស្ត្រ សហរដ្ឋអាមេរិកបានបង្ហាញថា ចំណុចរញ្ជួយស្ថិតនៅចម្ងាយ ៩០ គីឡូម៉ែត្រខាងលិចរដ្ឋធានី Port Vila របស់ប្រទេស Vanuatu ហើយជម្រៅប្រសព្វគឺ ១០ គីឡូម៉ែត្រ។
បច្ចុប្បន្នមជ្ឈមណ្ឌលព្រមានពីរលកយក្សស៊ូណាមិនៅប៉ាស៊ីហ្វិក មិនបានចេញការព្រមានពីរលកយក្សស៊ូណាមិចំពោះគ្រោះរញ្ជួយដីនេះទេ។
គួរបញ្ជាក់ផងដែរថា Vanuatu ស្ថិតនៅក្នុងខ្សែក្រវាត់រញ្ជួយនៃភ្នំភ្លើងនៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក៕