
ម៉ិកស៊ិក៖ លោកអនុរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក កាលពីថ្ងៃទី ១០ ខែកុម្ភៈ បានថ្លែងថា គណៈកម្មាធិការបង្ការហានិភ័យសុខាភិបាលនៃសហព័ន្ធក្រោមឱវាទរដ្ឋាភិបាលម៉ិកស៊ិក បានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងការពារវីរុសកូវីដ១៩ចំនួន ២ ប្រភេទដែលស្រាវជ្រាវ និងផលិតដោយប្រទេសចិនក្នុងភាពបន្ទាន់ ។
វ៉ាក់សាំងទាំងពីរប្រភេទនេះ គឺវ៉ាក់សាំងដែលរួមសហការស្រាវជ្រាវ និងផលិតដោយវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រយោធាចិន និងក្រុមហ៊ុន CanSino និង វ៉ាក់សាំងដែលស្រាវជ្រាវ និងផលិតដោយក្រុមហ៊ុន SINOVAC ចិន ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០២០ ប្រទេសម៉ិកស៊ិក ចាប់ដំណើរការការចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ដែលផ្តល់សេវាកម្មចាក់វ៉ាក់សាំងជាអាទិភាពដល់ក្រុមមនុស្សងាររងហានិភ័យ ដូចជាបុគ្គលិកពេទ្យដែលចូលរួមការប្រឆាំងជំងឺកូវីដ១៩និងមនុស្សវ័យចំណាស់ជាដើម ។ តាមការព្យាករណ៍ នឹងសម្រេចការចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេសមុនខែមីនាឆ្នាំ ២០២២ ៕អត្ថបទ៖ Cri ccfr