Yearendyearend1140x150

អាជ្ញាធរឱ្យពលរដ្ឋប្រយ័ត្នល្បិចសុំរាប់អាន សុំស្រឡាញ់ ហើយផ្ញើឥវ៉ាន់ពីក្រៅប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ជនសង្ស័យទាំងពីររូប (រូបភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា) 

ភ្នំពេញ៖ អាជ្ញាធរបានសំណូមពរឱ្យប្រជាពលរដ្ឋអ្នកនិយមលេងបណ្ដាយសង្គមមានការប្រុងប្រយ័ត្នចំពោះល្បិចបោកប្រាស់ ដែលធ្វើជាសុំរាប់អាន សុំស្រលាញ់តាមហ្វេសប៊ុក រួចសន្យាថាផ្ញើរបស់របរ ឬលុយកាក់ជាដើម ដែលតម្រូវឱ្យអ្នកត្រូវបង់ថ្លៃសេវាថ្លៃដឹកជញ្ជូនជាដើម។

បើតាមអគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អាជ្ញាធរបានធ្វើការស្រាវជ្រាវរហូតដល់មានការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទីមួយ-ឈ្មោះ KINGSLEY OBINNA NWEAZURA ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និងទី២ឈ្មោះ EMMA EKE ONYECHERE ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ា នៅរាជធានីភ្នំពេញ នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។

ឆាតរវាងជនបោកប្រាស់ និងជនរងគ្រោះ ដែលធ្វើពុតជាសុំស្រលាញ់ រួចផ្ញើឥវ៉ាន់មក 

បើតាមការឱ្យដឹងបន្ថែម បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់នេះត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ទន្ទឹមនឹងនេះ ខាងប្រធាននាយកដ្ឋាន ក៏បានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាស់តាមមធ្យោបាយបច្ចេកវិទ្យាព័ត៌មាន ។ សូមកុំទទួលមិត្តភក្តិ ( Accept Friend ) ដែលមិនមានប្រភពច្បាស់លាស់ ឬ កុំជឿតាមការលួងលោម ឬសន្យាថានឹងអោយឬផ្ញើសម្ភារ ឬកាដូពីក្រៅប្រទេសឡើយ តែតម្រូវអោយយើងជួយបង់ថ្លៃសេវាផ្សេងៗ សម្រាប់ការដឹកជញ្ជូនមក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង