
ឥណ្ដូនេស៊ី៖ ទីភ្នាក់ងារត្រួតពិនិត្យចំណីអាហារនិងគ្រឿងញៀនរបស់ប្រទេសឥណ្ឌូនេស៊ី (BPOM) បានយល់ព្រមប្រើប្រាស់វ៉ាក់សាំង Sinovac Biotech កូវីដ ១៩ របស់ចិនសម្រាប់ប្រជាជនវ័យចំណាស់របស់ខ្លួនកាលពីថ្ងៃអាទិត្យ។
នៅក្នុងសន្និសីទកាសែតទីភ្នាក់ងារត្រួតពិនិត្យចំណីអាហារនិងគ្រឿងញៀនរបស់ប្រទេសឥណ្ឌូនេស៊ី BPOM បានប្រកាសថា ខ្លួនបានចេញការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ (EUA) សម្រាប់វ៉ាក់សាំងនេះ។
BPOM បាននិយាយថា អាយុរបស់អ្នកចូលរួមវ័យចំណាស់ត្រូវបានកំណត់នៅចន្លោះពី ៦០ ទៅ ៧០ ឆ្នាំ។ សម្រាប់អ្នកដែលមានអាយុលើសពី ៦០ ឆ្នាំ ចន្លោះពេលរវាងដូសទីមួយ និងការចាក់លើកទី ២ ត្រូវមានរយៈពេល ៤ សប្តាហ៍ ដោយមានចំនួន ០.៥ មីល្លីលីត្រសម្រាប់ថ្នាំដូសនីមួយៗ។
កាលពីថ្ងៃអង្គារសប្តាហ៍មុនចំនួនវត្ថុធាតុដើមសរុបចំនួន ១០ លានដូសសំរាប់វ៉ាក់សាំងការពារកូវីដ១៩ ពីក្រុមហ៊ុនចិនជីវៈគីមីស៊ីណូវាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta នៅទីក្រុង Tangerang ប្រទេសឥណ្ឌូនេស៊ី។
ជាមួយនឹងការមកដល់មានវ៉ាក់សាំង COVID-១៩ ចំនួន ២៨ លានដូសនៅប្រទេសឥណ្ឌូនេស៊ី ក្នុងនោះមាន ៣ លានសំរាប់ត្រៀមប្រើហើយ ២៥ លានដូសទៀតបានមកដល់ក្នុងទម្រង់ជាវត្ថុធាតុដើមសំរាប់ផលិតកម្មក្នុងស្រុក។
ប្រទេសឥណ្ឌូនេស៊ីកំពុងកំណត់គោលដៅដើម្បីចាក់វ៉ាក់សាំងកូវីដ -១៩ ដល់ប្រជាជនចំនួន ១៨១.៥ លាននាក់រហូតដល់ឆ្នាំក្រោយ៕