
ឡាវ៖ ការបញ្ជូនវ៉ាក់សាំងការពារកូវីដ ១៩ ដែលផ្តល់ដោយប្រទេសចិន បានមកដល់ទីក្រុងវៀងចន្ទន៍ប្រទេសឡាវកាលពីព្រឹកថ្ងៃច័ន្ទ។
យន្ដហោះដឹកវ៉ាក់សាំងSinopharm របស់ចិន បានមកដល់អាកាសយានដ្ឋានអន្តរជាតិWattay នៅម៉ោងប្រហែល ១ រំលងអធ្រាត្រម៉ោងក្នុងស្រុក។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវលោក Bounkong Syhavong និង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសឡាវលោក Jiang Zaidong បានទទួលការដឹកជញ្ជូនវ៉ាក់សាំងនៅឯព្រលានយន្តហោះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានលោក Bounkong Syhavong បានសំដែងការដឹងគុណចំពោះការគាំទ្រពីរដ្ឋាភិបាលចិននិងប្រជាជនក្នុងកិច្ចប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតរបស់ប្រទេសឡាវ ដែលការបរិច្ចាគវ៉ាក់សាំងនេះ មានសារសំខាន់ណាស់ ខ្ញុំសូមថ្លែងអំណរគុណដល់ភាគីចិន និងប្រជាជនចិនដែលបានជួយគាំទ្រដល់យើង។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវបាន បញ្ចេញមតិយ៉ាងខ្លាំងលើវ៉ាក់សាំងចិន ដោយជឿជាក់ថាវាមានគុណភាពនិងប្រសិទ្ធភាពខ្ពស់ ដែលនឹងជួយការពារបុគ្គលិកសុខាភិបាលជួរមុខរបស់ឡាវនិងមន្រ្តីសាធារណៈ។
ថ្លែងក្នុងឱកាសនោះលោកឯកអគ្គរដ្ឋទូត Jiang មានប្រសាសន៍ថា នៅពេលប្រយុទ្ធប្រឆាំងនឹងការរាតត្បាតរបស់ប្រទេសចិនបានផ្ដល់ជំនួយដល់ប្រជាជនឡាវ និងបានដាក់ប្រទេសឡាវក្នុងបញ្ជីអាទិភាពនៃផែនការជំនួយវ៉ាក់សាំងរបស់ខ្លួន។
ពិធីប្រគល់ជាផ្លូវការនឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទនេះ ដោយមានការចូលរួមពីអនុប្រធានាធិបតីឡាវលោកPhankham Viphavanh។