
ឥណ្ឌា៖ យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីន មន្ត្រីឥណ្ឌាបាននិយាយនៅថ្ងៃទី ៧ ថា ផ្ទាំងទឹកកកមួយបានបាក់នៅរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌានៅថ្ងៃនោះ បណ្តាលឱ្យមនុស្សយ៉ាងតិច ៧ នាក់បានស្លាប់និង ១២៥ នាក់កំពុងបាត់ខ្លួននៅឡើយ។
នាយករដ្ឋមន្រ្តី Uttarakhand បាននិយាយនៅថ្ងៃដដែលថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង។ ខណៈលេខាធិការខុទ្ទកាល័យរបស់ប្រទេសឥណ្ឌា លោក ហ្គាបបា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងវិបត្តិជាតិក្នុងរដ្ឋធានីញូវដេលី ដើម្បីសម្របសម្រួលការងារជួយសង្គ្រោះ ដែលពាក់ព័ន្ធ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃឥណ្ឌាបាននិយាយថា កម្លាំងសង្គ្រោះបន្ទាន់គ្រោះមហន្តរាយជាតិបានបញ្ជូនក្រុមជួយសង្គ្រោះចំនួន ៤ ក្រុ មដែលមានអ្នកជួយសង្គ្រោះប្រមាណ ២០០ នាក់ហើយយោធាបានបញ្ជូនយន្តហោះ ឧទ្ធម្ភាគចក្រ និងកងទ័ពជើងទឹកទៅកាន់តំបន់រងគ្រោះផងដែរ៕