Yearendyearend1140x150

«ព្រលានយន្តហោះតារាសាគរ»ខេត្តកោះកុងសាងសង់រួចរាល់១០០ភាគរយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ព្រលានយន្តហោះនៃអាកាសយានដ្ឋានអន្តរជាតិ តារាសាគរក្នុងខេត្តកោះកុង

ភ្នំពេញ៖ គិតត្រឹមខែកុម្ភៈឆ្នាំ២០២១នេះ គម្រោងព្រលានយន្តហោះនៃអាកាសយានដ្ឋានអន្តរជាតិ តារាសាគរក្នុងខេត្តកោះកុង បានសាងសង់រួចរាល១០០ភាគរយហើយ និងព្រលាននេះគ្រោងនឹងបើកហោះហើរនៅត្រីមាសទី៤ ឆ្នាំ២០២១។

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុងបានប្រាប់ស៊ីស៊ីថាមស៍ថា ព្រលានយន្តហោះតារាសាគរខេត្តកោះកុង បានសាងសង់រួចរាល់១០០% ប៉ុន្តែនៅតែការិយាល័យប៉ុណ្ណោះដែលកំពុងបន្តការសាងសង់។

បើតាមលោក សុខ សុទ្ធី គម្រោងព្រលានយន្តហោះនៃអាកាសយានដ្ឋានអន្តរជាតិ តារាសាគរក្នុងខេត្តកោះកុង គឺជាផ្នែកមួយ នៃគម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍ តារាសាគរតម្លៃរាប់ពាន់លានដុល្លារអាមេរិករបស់ក្រុមហ៊ុនចិន គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងដើមឆ្នាំ២០២១ ខាងមុខនេះ។

គម្រោងអភិវឌ្ឍន៍ដ៏ធំប្រចាំខេត្តកោះកុងគឺត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន Tienjing Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជាជាង៤០,០០០ហិកតា ដែលគ្របដណ្តប់ស្រុកតារាសាគរ បុទុមសាគរ និងស្រុកថ្មបាំង ក្នុងខេត្តកោះកុង។

ក្រុមហ៊ុន UNION Development បានបោះទុនវិនិយោគសរុបចំនួន២០០លានដុល្លារសាងសង់ព្រលានយន្តហោះនេះ រួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ ហើយក្រោយការសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងអនុញ្ញាតឲ្យយន្តហោះធុនយក្ស ប្រភេទប៊ូអីង៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង