Khmer suport khmer cc time

ក្រុមហ៊ុនអាកាសចរណ៍កាហ្សាក់ស្ថាន SCAT Airlines នឹងតភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជាឡើងវិញ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ វិនិយោគិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍កាហ្សាក់ស្ថាន SCAT Airlines សហការជាមួយ ក្រុមហ៊ុនទេសចរណ៍ Selfie Travel នឹង  ចាប់ផ្តើមការហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ និងទៀងទាត់ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ វិនិយោគិន និងអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ។នេះបើយោងតាមការចុះផ្សាយពីក្រសួងទេសចរណ៍។

យោងតាមក្រសួងទេសចរណ៍ ក្នុងពេលអមដំណើរសម្តេច ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ បានជួបពិភាក្សាការងារជាមួយលោក Vladimir Andreevich Sytnik តំណាង​ក្រុមហ៊ុន និងជាម្ចាស់ភាគហ៊ុនដ៏ធំមួយរូបរបស់ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines នៃសាធារណរដ្ឋកាហ្សាក់ស្ថាន លើកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការហោះហើរត្រង់ពីប្រទេសកាហ្សាក់ស្ថានមកកាន់កម្ពុជា។

ជាលទ្ធផល ភាគីក្រុមហ៊ុនបានស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងទេសចរណ៍ ដើម្បីចាប់ផ្តើមឡើងវិញនូវជើងហោះហើរត្រង់ និងទៀងទាត់របស់ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines ដែលបាន សហការជាមួយក្រុមហ៊ុនទេសចរណ៍​ Selfie Travel ដើម្បីនាំភ្ញៀវទេសចរកាហ្សាក់ស្ថានមកទស្សនាកម្ពុជា ក៏ដូចជាចូលរួមចំណែកក្នុងការជំរុញលំហូរភ្ញៀវទេសចរ និងអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ៕


Khcct banner

អត្ថបទទាក់ទង