
ចិន៖ អ្នកការទូតជាន់ខ្ពស់ចិនលោក Yang Jiechi បាននិយាយនៅថ្ងៃអង្គារថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីឆ្ពោះទៅមុខ ដោយមិនមានជម្លោះ គ្មានការប្រឈមមុខគ្នា គោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ - ឈ្នះ។
លោក Yang ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានការិយាល័យកិច្ចការបរទេស បានធ្វើការកត់សម្គាល់នៅពេលលោកចូលរួមជាមួយគណៈកម្មាធិការជាតិសម្រាប់ទំនាក់ទំនងអាមេរិក - ចិនសម្រាប់ការសន្ទនាស្តីពីទំនាក់ទំនងទ្វេភាគីនិងអនាគត ។
រដ្ឋាភិបាលចិនប្រកាន់យកគោលនយោបាយស្ថិរភាពនិងស្របទៅនឹងសហរដ្ឋអាមេរិក។ ប្រទេសចិនបានត្រៀមខ្លួនធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យទំនាក់ទំនងឆ្ពោះទៅមុខដោយគ្មានជំលោះ គ្មានការប្រឈមមុខគ្នា គោរពគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការឈ្នះ - ឈ្នះ ដើម្បីសុខុមាលភាពទាំងប្រទេសនិងប្រជាជន៕