មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ាបានប្រកាសអំពីការរុះរើគណៈរដ្ឋមន្រ្តីដ៏ធំមួយ ជាមួយនឹងដកហូតតំណែងនិងតែងតាំងជាច្រើន បន្ទាប់ពីប្រទេសនេះ បានប្រកាសពីភាពអាសន្នកាលពីថ្ងៃច័ន្ទ។
តាមសេចក្តីថ្លែងការណ៍របស់យោធាបាននិយាយថា នៅក្រោមការរុះរើគណៈរដ្ឋមន្រ្តី សហជីពថ្មីត្រូវបានតែងតាំងសម្រាប់ក្រសួងចំនួន ១១ ខណៈអនុរដ្ឋមន្រ្តី ២៤ រូប ត្រូវបានដកចេញពីមុខតំណែង។
យោងតាមសេចក្តីថ្លែងការណ៍របស់យោធាបានឲ្យដឹងថា ប្រធានសហភាពយុត្តិធម៌ និងចៅក្រមនៃតុលាការកំពូលនៃសហពន្ធ័ប្រធានចៅក្រម និងចៅក្រមនៃតុលាការជាន់ខ្ពស់ ថ្នាក់តំបន់ឬរដ្ឋ ត្រូវបានអនុញ្ញាតិឲ្យស្ថិតនៅក្នុងមុខតំណែង។ សមាជិកនៃគណៈកម្មការប្រឆាំងអំពើពុករលួយប្រធានអនុប្រធាននិងសមាជិកនៃគណៈកម្មាធិការសិទ្ធិមនុស្សជាតិមីយ៉ាន់ម៉ាក៏នឹងស្ថិតនៅក្នុងតំណែងនេះដែរ។
ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីការិយាល័យប្រធានាធិបតី បានប្រកាសភាពអាសន្នមួយឆ្នាំហើយអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ ត្រូវបានប្រគល់ទៅឱ្យអគ្គមេបញ្ជាការនៃក្រសួងការពារជាតិកាលពីព្រឹកថ្ងៃច័ន្ទ។
មេដឹកនាំមីយ៉ាន់ម៉ារួមទាំងទីប្រឹក្សារដ្ឋលោកស្រី Aung San Suu Kyi ប្រធានាធិបតី U Win Myint រដ្ឋមន្រ្តីថ្នាក់តំបន់និងរដ្ឋ និងសមាជិកគណៈកម្មាធិការប្រតិបត្តិមជ្ឈិមមួយចំនួននៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវបានចាប់ខ្លួនដោយយោធាកាលពីព្រឹកថ្ងៃច័ន្ទផងដែរ៕