Cctime 6monthsfree desktop
Cc times  web banner kh (2)

អាមេរិកនឹងចាត់វិធានការលើមីយ៉ាន់ម៉ា ប្រសិនស្ថានការណ៍មិនត្រឡប់ដូចដើមវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

មីយ៉ាន់ម៉ា៖ មេដឹកនាំភូមាលោកស្រី អ៊ុង សានស៊ូជី និង ឥស្សរជនរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀត ត្រូវបានចាប់ខ្លួនដោយយោធា។សហរដ្ឋអាមេរិក មានការព្រួយបារម្ភ និង ព្រមានចាត់វិធានការប្រឆាំងអ្នកទទួលខុសត្រូវទាំងនោះ ប្រសិនបើជំហាននានាមិនត្រឡប់ដូចដើមវិញ។

យោងតាមសេចក្តីថ្លែងការណ៍របស់ខ្លួន អាមេរិកនៅតែបន្តនូវការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះស្ថាប័នប្រជាធិបតេយ្យនានានៅ ភូមា និង ដោយមានការសម្របសម្រួលជាមួយដៃគូក្នុងតំបន់ ហើយទទូចឲ្យយោធា និង គ្រប់ភាគីទាំងអស់ គោរពតាមគន្លងបែបប្រជាធិបតេយ្យ និង នីតិរដ្ឋ ហើយដោះលែងនូវអ្នក ដែល ត្រូវ បាន ឃុំ ខ្លួន នៅថ្ងៃនេះ។ 

បើតាមសេចក្តីថ្លែងការណ៍ដដែល សហរដ្ឋអាមេរិក ប្រឆាំងរាល់ការប៉ុនប៉ងក្នុងការផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតកាលពីពេលថ្មីៗនេះ ឬរារាំងនូវការផ្លាស់ប្តូរ ប្រជាធិបតេយ្យក្នុង ប្រទេស មីយ៉ាន់ម៉ា ហើយនឹងចាត់វិធានការប្រឆាំងអ្នកទទួលខុសត្រូវទាំងនោះ ប្រសិនបើជំហាននានាមិនត្រឡប់ដូចដើមវិញ។ យើងកំពុងឃ្លាំមើលនូវស្ថានការណ៍នេះយ៉ាង យក ចិត្ត ទុកដាក់ និង ឈរនៅជាមួយប្រជាជនភូមា ដែល បាន ប្រឈមជាច្រើនរួចមកហើយ ក្នុងការស្វែងរក នូវប្រជាធិបតេយ្យ និង សន្តិភាព។

គួរបញ្ជាក់ថា លោក U MyoNyunt អ្នកនាំពាក្យគណបក្សសម្ព័ន្ធប្រជាធិបតេយ្យជាបក្សកាន់អំណាចនៃប្រទេសមីយ៉ាន់ម៉ា បានអះអាងថា ពេលព្រឹកព្រលឹមថ្ងៃទី១ខែកុម្ភៈតាមម៉ោងក្នុងតំបន់ លោកស្រី Aung San Suu Kyi មេដឹកនាំបក្សកាន់អំណាចនិងលោក Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា បូករួមទាំងរដ្ឋមន្ត្រីទី១នៃខេត្ត Ayeyarwady និង Shan ប្រធានបក្សប្រចាំរដ្ឋ Kayah សមាជិកសភាតំណាងរាស្ត្រនៃតំបន់បោះឆ្នោតសំខាន់ៗមួយចំនួនព្រមនិងពួកជនជ្រុលនិយមខាងនយោបាយមួយចំនួនត្រូវផ្នែកយោធាឃាត់ខ្លួន។

ផ្នែកយោធាបានកាន់កាប់សភាខេត្តនិងរដ្ឋជាច្រើន ក្រៅពីនេះ ស្ថានីយទូរទស្សន៍ជាតិមីយ៉ាន់ម៉ាក៏ត្រូវបានកាន់កាប់ដោយយោធាផងដែរ ប៉ុស្តិ៍មួយចំនួនត្រូវបានផ្តាច់ចោលសេវាចាក់ផ្សាយ។ ជាមួយគ្នានេះ ទូរគមនាគមន៍នៅរដ្ឋធានីណៃពីដោ និងក្រុងរ៉ាំងហ្គូនក៏ត្រូវបានកាត់ផ្តាច់ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង