.jpg?1612163148)
មីយ៉ាន់ម៉ា៖ យោធានៃប្រទេសមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយនៅថ្ងៃទី ១ ខែកុម្ភៈដោយបញ្ជាក់ថា បន្ទាប់ពីមានភាពអាសន្នជាតិចប់ ប្រទេសមីយ៉ាន់ម៉ានឹងធ្វើការបោះឆ្នោតឡើងវិញនិង ផ្ទេរអំណាចរដ្ឋទៅឱ្យគណបក្សដែលទើបជាប់ឆ្នោតថ្មី។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្នុងសេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា ក្នុងពេលអនុវត្តភាពអាសន្នថ្នាក់ជាតិនឹងធ្វើកំណែទម្រង់គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធ និងផ្ទៀងផ្ទាត់ដំណើរការបោះឆ្នោតជាសកលឡើងវិញ នៅខែវិច្ឆិកាឆ្នាំមុនស្របពេលជាមួយគ្នានឹងបន្តចាត់វិធានការ ដើម្បីទប់ទល់នឹងការរីករាលដាលកូវីដ-១៩ និង ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។