Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

វៀតណាមចេញមុខតវ៉ា ក្រោយកម្ពុជាហាមឃាត់«ការនាំចូលត្រី៤ប្រភេទ»ចូលកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
អាជ្ញាធរខេត្តព្រៃវែង ធ្វើការត្រួតពិនិត្យឡានដឹកត្រីមកពីវៀតណាម

កម្ពុជា៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើតវ៉ាទៅលើអ្វីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានចេញសេចក្ដីប្រកាសហាមឃាត់ការនាំចូលត្រីប្រាដែលមានបួនប្រភេទគឺ ត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្ដោ ពីបរទេសក្នុងនោះមានប្រទេសវៀតណាមផងដែរ ក្នុងគោលបំណងការពារទីផ្សារសម្រាប់អ្នកលក់ត្រីក្នុងស្រុក។

យោងតាមលិខិតផ្ញើជូនទៅឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ភាគីវៀតណាម បានអះអាថា បន្ទាប់ពីមានការបិទការនាំចូលត្រីពីប្រទេសវៀតណាម ត្រូវមួយចំនួនត្រូវបណ្ដេញត្រឡប់ទៅប្រទេសវៀតណាមវិញ។ លើសពីនេះ ការហាមឃាត់ការនាំចូលនេះ វាក៏អាចបង្កការខូចខាតអវិជ្ជមានដល់ផលប្រយោជន៍អ្នកប្រើប្រាស់កម្ពុជា ប្រឆាំងនឹងពាណិជ្ជកម្មពិភពលោក WTO ខណៈដែលកម្ពុជានិងវៀតណាមជាសមាជិកនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។

ទាក់ទងនឹងបញ្ហានេះ មិនទាន់មានការឆ្លើយតបណាមួយពីខាងភាគីកម្ពុជានោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានថ្លែងថា អាជីវករញ័រភ័យខ្លាចវៀតណាមខឹង ភ័យអាជីវករវៀតណាមអត់ទីផ្សារលក់ត្រី តែបែរជាភ្លេចភ័យអំពីប្រជាពលរដ្ឋចិញ្ចឹមត្រីក្នុងស្រុកសព្វថ្ងៃដែលគ្មានទីផ្សារ។ វាជារឿងមួយដែលគួរឱ្យបារម្ភខ្លាំងណាស់ ចំពោះពួកគាត់ដែលជាកសិករវ៉ារីវប្បករ ឬជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីតាមកន្លែងនីមួយៗ។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្រសួងនឹងចាប់ផ្ដើមរៀបចំអ្នកត្រួតពិនិត្យចំនួនពីរក្រុម ជាមួយខណ្ឌរដ្ឋបាលជលផល គឺឯកឧត្ដម ហាស់ សារ៉េត និងឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើជាមេបញ្ជាការពង្រឹងការនាំចូល ហើយនិងបន្តពង្រឹងការងារនោះឱ្យបានរៀបរយ កាន់តែរឹងមាំថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង