
សហគមន៍អ៊ឺរ៉ុប៖ EU បានចុះត្រួតពិនិត្យរោងចក្រផលិតឱសថនៅទីក្រុងព្រុចសែល ដែលផលិតវ៉ាក់សាំង AstraZeneca ការពារ COVID-19 ដើម្បីពិនិត្យមើលថាតើមានបញ្ហាណាមួយបានកើតឡើងដែលអាចទាក់ទងទៅនឹងការពន្យាពេលនៃការចាក់វ៉ាក់សាំង COVID-19 ទៅកាន់សហភាពអឺរ៉ុប។
ក្រសួងសុខាភិបាលប៊ែលហ្សិក បានចុះត្រួតពិនិត្យរោងចក្រនេះ កាលពីថ្ងៃពុធតាមសំណើរបស់សហភាពអ៊ឺរ៉ុប ដោយរបាយការណ៍ស៊ើបអង្កេតគ្រោងនឹងចេញផ្សាយនៅថ្ងៃបន្ទាប់។
នេះកើតឡើងនៅពេលក្រុមហ៊ុន AstraZeneca ដែលជាក្រុមហ៊ុនឱសថពហុអង់គ្លេស - ស៊ុយអ៊ែតបានប្រកាសនៅថ្ងៃទី ២២ ខែមករាថា ក្រុមហ៊ុននឹងអាចផ្តល់វ៉ាក់សាំង COVID-១៩ ចំនួន ៣១ លានដូល្លាទៅឲ្យសហគមន៍អ៊ឺរ៉ុបក្នុងត្រីមាសទី ១ ឆ្នាំនេះ តិចជាងការព្រមព្រៀង ៨០ លានដូស។
បន្ទាប់មកសហភាពអឺរ៉ុបតម្រូវឱ្យក្រុមហ៊ុន AstraZeneca ផ្តល់វ៉ាក់សាំង ដែលត្រូវបានផលិតនៅក្នុងចក្រភពអង់គ្លេស ដើម្បីបំពេញគម្លាត ប៉ុន្តែក្រុមហ៊ុនមិនបានឆ្លើយតបនឹងសំណើរបស់សហភាពអឺរ៉ុបទេ។
ប្រសិទ្ធភាពនៃវ៉ាក់សាំង AstraZeneca ក៏កំពុងស្ថិតក្រោមការត្រួតពិនិត្យពីបណ្តាប្រទេសមួយចំនួននៅសហភាពអ៊ឺរ៉ុបផងដែរ ដោយផ្នែកសុខភាពរបស់អាឡឺម៉ង់ បានលើកឡើងថាវ៉ាក់សាំង AstraZeneca គួរតែត្រូវបានផ្តល់ជូនតែចំពោះមនុស្សដែលមានអាយុចន្លោះពី ១៨ ទៅ ៦៤ ឆ្នាំ។ វ៉ាក់សាំងនេះមិនមានប្រសិទ្ធភាពគ្រប់គ្រនា់សម្រាប់អ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយយោងតាម AstraZeneca ទិន្នន័យចុងក្រោយពីការសាកល្បងព្យាបាលបានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពលើមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ ដោយមន្ទីរសុខាភិបាលចក្រភពអង់គ្លេសក៏ជឿជាក់ដូចគ្នានេះដែរ៕