
គុយបា៖ យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរនៅទីក្រុងHavan ថ្ងៃទី ២៩ ខែមករា កងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា បានចេញសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃទី ២៩ ថា ឧទ្ធម្ភាគចក្រយោធាមួយបានធ្លាក់នៅភាគខាងកើតប្រទេស ដោយបានសម្លាប់មនុស្ស ៥ នាក់។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ឧទ្ធម្ភាគចក្របានធ្លាក់បន្ទាប់ពីបានហោះឡើងលើភ្នំ ខណៈពេលហោះហើរពីខេត្ត Holguin ទៅខេត្ត Guantanamo ។ ប៉ុន្តែសេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ហើយក៏មិនបានបង្ហាញពីអត្តសញ្ញាណជនរងគ្រោះនោះដែរ។
បច្ចុប្បន្ននេះក្រសួង កងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា បានបង្កើតគណៈកម្មការមួយដើម្បីស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ៕