
កម្ពុជា៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងជីណាន ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន Baoji Taidakang Medical Technology Co.,Ltd បានផ្តល់អំណោយម៉ាស់ចំនួន ១ ៤៣២ ៥០០ ម៉ាស់ ដល់ក្រសួងការបរទេសកម្ពុជា។
ក្នុងចំណោមម៉ាស់ជាង១.៤លាននោះមានម៉ាស់ចំនួន៣ប្រភេទ គឺប្រភេទម៉ាស់ទីមួយ Protective Mask ចំនួន ៤៥០.០០០ម៉ាស់ ,ប្រភេទម៉ាស់ទីពីរ Surgical Mask ចំនួន ៩០០.០០០ម៉ាស់ និងប្រភេទម៉ាស់ទីបីគឺ Single-use Medical Face Mask ចំនួន ៨២.៥០០ម៉ាស់។
ឯកឧត្តម កុយ គួង បានបញ្ជាក់ថា ម៉ាស់ទាំងអស់ មានតម្លៃសរុបចំនួន ៧១៥.២០៨ ដុល្លារអាមេរិក ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ កាយវិការនេះ គឺជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជាចិន ដែលបាននឹងកំពុងរីកចម្រើនលើគ្រប់វិស័យ។
តាំងនាមតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំ ទីក្រុងជីណាន បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានផ្តល់អំណោយទាំងនេះ និងអរគុណដល់ ក្រសួងការបរទេសចិនដែលបានជួយសម្របសម្រួលឯកសារពាក់ព័ន្ធដើម្បីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានេះ៕
.jpg?1611912849)

.jpg?1611912855)