
អាមេរិក៖ ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធ បានរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅដដែលក្នុងកម្រិតទាបបំផុតគឺជិតដល់សូន្យ ខណៈប្រទេសនេះកំពុងដោះស្រាយជាមួយនឹងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចយឺត និងការកើនឡើងនៃករណី COVID-១៩ ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគោលនយោបាយលើកដំបូងរបស់ខ្លួននៅឆ្នាំ ២០២១ ធនាគារកណ្តាលអាមេរិកបានសម្រេចចិត្តរក្សាគោលដៅសម្រាប់អត្រាមូលនិធិសហព័ន្ធនៅ ០-០.២៥ ភាគរយ ជាមូលដ្ឋានស្របតាមការរំពឹងទុករបស់ទីផ្សារ។
ធនាគារកណ្តាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ល្បឿននៃការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច និងការងាររបស់ប្រទេសបាន "មធ្យម" ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយភាពទន់ខ្សោយផ្តោតលើវិស័យដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការលេចចេញវីរុសនិងការឃ្លាតឆ្ងាយពីសង្គម។
ធនាគារកណ្តាលអាមេរិកបានបន្ថែមទៀតថា ជំងឺរាតត្បាតបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកនិងពិភពលោកទាំងមូល។ ទោះយ៉ាងណាវឌ្ឍនភាព ដែលបានធ្វើនៅក្នុងវ៉ាក់សាំងការពារកូវីដ-១៩ នឹងផ្តល់នូវការរំពឹងទុកនៃការជាសះស្បើយឡើងវិញ៕