អន្តរជាតិ៖ ទំនាក់ទំនងចិន - សហរដ្ឋអាមេរិកមានសារៈសំខាន់ណាស់ ចំពោះការងើបឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីការផ្ទុះឡើងនៃកូវីដ១៩ ដោយចិននិងអាមេរិកគួរតែស្វែងរកភាពដូចគ្នានិងរក្សាភាពខុសគ្នា បង្ហាញតួនាទីរបស់មហាអំណាចជំរុញការវិលត្រឡប់នៃទំនាក់ទំនងទ្វេភាគីឱ្យបានឆាប់ ហើយចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមធំៗនៅលើពិភពលោក។