Yearendyearend1140x150

ក្រសួងសាធារណការចុះពិនិត្យផ្លូវជាតិលេខ១០ដែលលាតសន្ធឹងកាត់បីខេត្ត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ការចុះពិនិត្យផ្លូវជាតិលេខ១០ ដែលមានប្រវែង ១៩៧,៣៦៣ គីឡូម៉ែត្រ លាតសន្ធឹងកាត់ខេត្តកោះកុង ពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង ដើម្បីធ្វើឱ្យមានគុណភាពតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ជាប្រយោជន៍ក្នុងការដឹកជញ្ជូនឆ្លងកាត់ និងរក្សាអេកូទេសចរណ៍ធម្មជាតិតំបន់។

ជាមួយគ្នានេះ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ បច្ចេកទេសចុះត្រួតពិនិត្យផ្លូវជាតិលេខ១០ ដោយមានការសហការចូលរួមពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងគ្រប់ផ្នែកពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យផ្លូវជាតិលេខ១០ ដែលមានប្រវែង ១៩៧,៣៦៣ គីឡូម៉ែត្រ លាតសន្ធឹងកាត់ខេត្តកោះកុង ពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង គឺក្នុងគោលបំណង តាមដានវឌ្ឍនភាពសាងសង់ ជាលទ្ធផលអនុវត្តបាន ៤៣,៧៥ % ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២០ និងដើម្បីធានាបានគុណភាពក្នុងការអនុវត្តស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងប្រសិទ្ធភាពកិច្ចការងារត្រូវតាមផែនការ ដោយត្រូវធ្វើបែបណាក្លាយជាផ្លូវដែលផ្តល់អត្ថប្រយោជន៍ក្នុងការដឹកជញ្ជូនឆ្លងកាត់ និងរក្សាអេកូទេសចរណ៍ធម្មជាតិតំបន់ ជាកត្តាអាចទាក់ទាញភ្ញៀវអ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តអាចគយគន់ធម្មជាតិនៅតំបន់ទាំងនោះបានផងដែរ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានក្រេីនរំឭកដល់ក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ឱ្យមានប្រសិទ្ធភាព និងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ៕

ប្រភពរូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ប្រភពរូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ផ្លូវជាតិលេខ១០
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង