Khmer suport khmer cc time

ឱកាសសម្រាប់ «អតីតបេក្ខជនធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សារដ្ឋាភិបាលអាម៉េរិក» ចូលរួមការសន្ទនាជាយុទ្ធសាស្ត្ររវាងអាស៊ាន និងអាម៉េរិកនៅឥណ្ឌូនេស៊ី

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/


ភ្នំពេញ៖ កម្មវិធី U.S.-ASEAN Rising Stars កំពុងតែបើកទទួលពាក្យសម្រាប់ អតីតបេក្ខជនធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សារដ្ឋាភិបាលសហរដ្ឋអាម៉េរិក ទៅផ្លាស់ប្តូរការសិក្សារយៈពេល ២ថ្ងៃ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមក្នុងការសន្ទនាជាយុទ្ធសាស្ត្ររវាងអាស៊ាន និងសហរដ្ឋអាម៉េរិក។ ក្រៅពីនេះ អ្នកចូលរួមនឹងទទួលបានឱកាសសិក្សាអំពីប្រធានបទសំខាន់ដូចជា សេដ្ឋកិច្ចឌីជីថល សហគ្រិនភាព សន្តិសុខថាមពល កិច្ចសហប្រតិបត្តិការសមុទ្រ និងកិច្ចសហប្រតិបត្តិការឆ្លងដែន និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាម៉េរិន និងអាស៊ាន។


យោងតាមគេហទំព័រផ្លូវការរបស់ Arizona State University ដើម្បីដាក់ពាក្យចូលរួម បេក្ខជនត្រូវតែជាពលរដ្ឋអាស៊ាន មានអាយុពី ២០ ទៅ៤០ឆ្នាំ និងជាអតីតបេក្ខជននៃកម្មវិធីផ្លាស់ប្តូររដ្ឋាភិបាលសហរដ្ឋអាម៉េរិកដូចជា YSEALI, Fullbright, IVLP, STIC, វេទិកាប៉ាស៊ីហ្វិកអាមេរិក-អាស៊ាន, កម្មវិធី USAID-ASEAN, និងកម្មវិធីពាក់ព័ន្ធផ្សេងទៀតដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ មួយវិញបេក្ខជន ត្រូវមានភាពស្ទាត់ជំនាញនៅក្នុងការប្រើប្រាស់ភាសាអង់គ្លេសទាំងអាន និងសរសេរ ព្រមទាំងមានសក្តានុពលក្នុងភាពជាអ្នកដឹកនាំ ។


បើតាមប្រភពដដែល កម្មវិធីនេះនឹងធ្វើឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ដល់១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងនោះ កម្មវិធីនឹងគាំទ្របេក្ខជន លើថ្លៃធ្វើដំណើរទៅមក កន្លែងស្នាក់នៅ អាហារ ការធ្វើដំណើរនៅឥណ្ឌូនេស៊ី។ អ្នកចូលរួមហ្នឹងសិក្សាលើប្រធានបទដូចជា Super intelligence and the digital economy, Entrepreneurship and workforce development,Energy security and resilient supply chains, Critical minerals and maritime cooperation, Cross-border cooperation that reinforces ASEAN centrality and the U.S.-ASEAN Comprehensive Strategic Partnership។ បេក្ខជន មានចំណាប់អារម្មណ៍អាចដាក់ពាក្យ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦។

គួរបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងដើម្បីអបអរសាទរខួប ៥០ឆ្នាំនៃទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងអាស៊ានដែលជ្រើសរើសយុវជន ប្រមាណ ៥០នាក់មកពីប្រទេសជាសមាជិកអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងក្នុងតំបន់ និងអភិវឌ្ឍគំនិតផ្តួចផ្តើមដែលផ្តល់ផលវិជ្ជមានដល់សហគមន៍៕


Khcct banner

អត្ថបទទាក់ទង