Khmer suport khmer cc time

ប្រតិភូយុវជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញបេសកកម្ម កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ប្រតិភូយុវជនកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញបេសកកម្មតំណាងឱ្យប្រទេសជាតិ បន្ទាប់ពីបានឆ្លងកាត់ការបណ្ដុះបណ្ដាល ការហ្វឹកហាត់ និងការត្រៀមលក្ខណៈយ៉ាងយកចិត្តទុកដាក់នាពេលកន្លងមក។ យុវជនតំណាងទាំង២០រូប នឹងនាំយកនូវទស្សនៈចម្រុះ និងសម្បូរបែប ដើម្បីរំលេចពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញសក្តានុពលយុវជន ការផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ និងការកសាងមិត្តភាពជាសកល។

បើតាមក្រសួងអប់រំ ប្រតិភូយុវជនកម្ពុជា រួមជាមួយប្រតិភូមកពីបណ្ដាប្រទេសអាស៊ាន និងជប៉ុន នឹងចូលរួមក្នុងសិក្ខាសាលា ទស្សនកិច្ចសិក្សា កម្មវិធីផ្លាស់ប្ដូរវប្បធម៌ ព្រមទាំងសហការលើគម្រោងរួមគ្នា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែជិតស្និទ្ធ។

ការត្រៀមខ្លួនរួចរាល់សម្រាប់ការចេញដំណើរនាពេលខាងមុខនេះ គឺជាឱកាសដ៏វិសេសវិសាលសម្រាប់ប្រតិភូយុវជនកម្ពុជា ក្នុងការប្រាស្រ័យទាក់ទងជាមួយសហគមន៍ ការផ្លាស់ប្ដូរយោបល់ និងការបង្កើតគំនិតផ្ដួចផ្ដើមថ្មីៗដែលដឹកនាំដោយយុវជន ដើម្បីរួមចំណែកអបអរសាទរកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងអាស៊ាន និងជប៉ុន។

គួរបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ "The Ship for Southeast Asian and Japanese Youth Program - SSEAYP” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៧ នៅប្រទេសជប៉ុន, ព្រះរាជាណាចក្រកម្ពុជា, ម៉ាឡេស៊ី និងហ៊្វីលីពីន៕

Khcct banner

អត្ថបទទាក់ទង