Khmer suport khmer cc time

ខេត្តកំពង់ចាម រៀបចំកម្មវិធីប្រគល់ «ពានរង្វាន់សម្ដេច ហ៊ុន ម៉ាណែត» ជូនជ័យលាភីសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ រដ្ឋាបាលខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំកម្មកម្មវិធីប្រគល់ពានរង្វាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនជ័យលាភីសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ នៅវិទ្យាល័យហ៊ុនសែនព្រៃទទឹង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងជាលើកទី៣ ដោយមានសិស្សចូលរួមប្រឡងសរុប ១៦៥នាក់ មកពីវិទ្យាល័យ ៥នៅក្នុងស្រុកព្រៃឈើ លើវិញ្ញាសារដូចជា គណិតវិទ្យា រូបវិទ្យា អក្សរសិល្ប៍ខ្មែរ និងប្រវត្តិវិទ្យា។


យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងនេះត្រូវបានរៀបចំឡើង នៅវិទ្យាល័យ ហ៊ុនសែនព្រៃទទឹង នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្រោមការសហការរៀបចំ និងត្រួតពិនិត្យពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ និងពង្រឹងសមត្ថភាពរបស់ខ្លួន។

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ 

នៅក្នុងឱកាសនេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកទឹកចិត្តឱ្យសិស្សជ័យលាភីសិស្សឆ្នើមត្រូវបន្តរក្សាស្មារតីខិតខំប្រឹងប្រែង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ខណៈសិស្សដែលមិនទទួលបានជ័យលាភី ក៏មិនត្រូវបាក់ទឹកចិត្តដែរ ប៉ុន្តែត្រូវចាត់ទុកលទ្ធផលនេះជាបទពិសោធន៍ និងជាចំណុចចាប់ផ្ដើមថ្មី ដើម្បីស្វែងយល់ពីចំណុចខ្វះខាត និងបន្តខិតខំឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត។

បន្ថែមពីនេះ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ក៏មានប្រសាសន៍ថ្លែងអំណរគុណចំពោះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានផ្តួចផ្តើមគំនិតឱ្យមានកម្មវិធីប្រកួតប្រជែងនេះកើតឡើង ព្រមទាំងក្រុមការងារពាក់ព័ន្ធដែលបានខិតខំកៀរគរធនធាន និងថវិកាគាំទ្រដល់ការរៀបចំកម្មវិធីឱ្យទទួលបានជោគជ័យ ជាពិសេសបានថ្លែងអំណរគុណចំពោះអ្នកឧបត្ថម្ភ សប្បុរសជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងពីការអភិវឌ្ឍធនធានមនុស្ស ដែលជាចក្ខុវិស័យដ៏សំខាន់របស់រាជរដ្ឋាភិបាល ដែលត្រូវយកចិត្តទុកដាក់លើការអប់រំចាប់តាំងពីវ័យកុមារតូច រហូតដល់គ្រប់កម្រិតសិក្សា ដើម្បីឱ្យកុមារ និងយុវជនទទួលបានការអភិវឌ្ឍប្រកបដោយភាពពេញលេញទាំងចំណេះដឹង បំណិនសម្បទា និងចរិយាសម្បទា។

គួរបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ ក្រសួងយុត្តិធម៌ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនរូប៕


Khcct banner

អត្ថបទទាក់ទង