ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសចិន កំពុងបើកទទួលពាក្យអាហារូបករណ៍ប្រភេទ B (CSC Type B) ថ្នាក់អនុបណ្ឌិត និងបណ្ឌិតដល់និស្សិតទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Hubei University ប្រទេសចិន។ នៅក្នុងនោះ និស្សិតអាហារូបករណ៍។ ក្នុងនោះ និស្សិតអាហារូបករណ៍នឹងត្រូវសិក្សា ថ្នាក់អនុបណ្ឌិត និងបណ្ឌិត រយៈពេល ៣ឆ្នាំដូចគ្នា។ អាហារូបករណ៍នឹងឧបត្ថម្ភថ្លៃសិក្សា កន្លែងស្នាក់នៅ ប្រាក់ឧបត្ថម្ភប្រចាំខែ និងធានារ៉ាប់រងសុខភាព។
យោងតាមគេហទំព័ររបស់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) ដើម្បីដាក់ពាក្យអាហារូបករណ៍និស្សិតថ្នាក់អនុបណ្ឌិតត្រូវមានសញ្ញាបរិញ្ញាបត្រ និងមានអាយុមិនលើសពី ៣០ឆ្នាំ ព្រមទាំងត្រូវមានសញ្ញាបត្រថ្នាក់អនុបណ្ឌិត និងអាយុមិនលើសពី ៣៥ឆ្នាំ មានសុខភាពល្អទាំងកាយ និងចិត្ត ព្រមទាំងមានប្រវត្តិរូបល្អ និងគោរពច្បាប់សាធារណរដ្ឋប្រជាមានិតចិន។
បើតាមប្រភពដដែល បេក្ខជនត្រូវដាក់ពាក្យតាម តំណភ្ជាប់ប្រព័ន្ធសាកលវិទ្យាល័យ និង តំណភ្ជាប់ក្រុមប្រឹក្សាអាហារូបករណ៍ ឱ្យបានត្រឹមថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៧។ ពេលចុះឈ្មោះ ត្រូវប្រើកូដស្ថាប័ន Agency Code: 10512 និងជ្រើសរើសអាហារូបករណ៍ Type-B។
ជាមួយគ្នា បេក្ខជនត្រូវមានឯកសារដូចជា លិខិតឆ្លងដែន, លិខិតស្នើសុំអាហារូបករណ៍, សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ, វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសា IELTS /TOEFT ឬ HSK, ប្រវត្តិរូបសង្ខេប, លិខិតឧទ្ទេសនាម ២ច្បាប់, លិខិតពិនិត្យសុខភាព, លិខិតថ្កោលទោស, និងផែនការសិក្សាជាភាសាចិន ឬអង់គ្លេសយ៉ាងតិច ១០០០ពាក្យ ។ បន្ថែមពីនេះ បេក្ខជនថ្នាក់បណ្ឌិត ផែនការស្រាវជ្រាវត្រូវមានហត្ថលេខារបស់សាស្ត្រាចារ្យជនជាតិចិនដែលបេក្ខជនមានគម្រោងសិក្សាជាមួយ (Prospective Chinese Supervisor)។ ដោយឡែក សម្រាប់បេក្ខជនដាក់ពាក្យជំនាញពាក់ព័ន្ធសិល្បៈ ត្រូវមានស្នាដៃគំរូ ដូចជាវីដេអូ ឬស្នាដៃសិល្បៈ៕