Khmer suport khmer cc time

វៀតណាម ចេញតវ៉ា«ការដំឡើងពន្ធ»ថ្មីរបស់អាម៉េរិក និងប្រាប់អាម៉េរិកគិតឱ្យបានច្បាស់ឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
Kun Sombor
/

វៀតណាម៖ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានចេញមកប្រកាសប្រឆាំង ចំពោះការដំឡើងពន្ធថ្មីរបស់អាម៉េរិកលើវៀតណាមរហូតប្រមាណដល់ ៣៩% និងបានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកធ្វើការវាយតម្លៃប្រកបដោយភាពសត្យានុម័ត និងតុល្យភាព ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់វៀតណាមក្នុងការដោះស្រាយក្តីបារម្ភរបស់អាម៉េរិក ជុំវិញសំណើដំឡើងពន្ធនាំចូលបន្ថែមនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហាណូយ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា លោកស្រី Pham Thu Hang បានពន្យល់ថា សំណើដំឡើងពន្ធរបស់ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក គឺគ្រាន់តែជានីតិវិធីច្បាប់បឋម និងមិនទាន់ចូលជាធរមាននៅឡើយទេ ដោយភាគីអាម៉េរិកនឹងបើកការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ មុននឹងធ្វើការសម្រេចចិត្តចុងក្រោយមិនឱ្យហួសពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៧។

លោកស្រី Pham Thu Hang អះអាងថា វៀតណាមបានអនុវត្តកំណែទម្រង់យ៉ាងសកម្ម ដើម្បីដោះស្រាយក្តីបារម្ភរបស់អាម៉េរិក រួមទាំងការស៊ើបអង្កេតក្រោមមាត្រា ៣០១ ហើយបច្ចុប្បន្នភាគីទាំងពីរបានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការស្ទើរតែទាំងស្រុងហើយ ដោយនៅសល់តែចំណុចបច្ចេកទេសតិចតួចប៉ុណ្ណោះ។លោកស្រីថា វៀតណាមនឹងបន្តពិគ្រោះយោបល់ដោយផ្ទាល់ជាមួយសមភាគីអាម៉េរិក ក្នុងស្មារតីសុច្ឆន្ទៈ ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នា និងកសាងបរិយាកាសវិនិយោគប្រកបដោយតម្លាភាព៕

Khcct banner

អត្ថបទទាក់ទង