Khmer suport khmer cc time

គ្រូបង្រៀនវៀតណាមជិត ៧៣ ម៉ឺននាក់ សម្រុករៀនភាសាអង់គ្លេស និង ជំនាញAI ក្រោមការជំរុញពីរដ្ឋាភិបាល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ គ្រូបង្រៀននៅប្រទេសវៀតណាម កំពុងខិតខំរៀនភាសាអង់គ្លេស និងជំនាញបញ្ញាសិប្បនិម្មិត (AI) ដើម្បីឆ្លើយតបនឹងតម្រូវការអប់រំថ្មី ទោះប្រឈមនឹងបន្ទុកការងារកាន់តែច្រើន និងសម្ពាធពេលវេលា។ គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមមានគោលដៅធ្វើឱ្យភាសាអង់គ្លេសក្លាយជាភាសាទី២ នៅតាមសាលារៀន និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI ក្នុងការបង្រៀន ដោយបច្ចុប្បន្ន មានគ្រូបង្រៀនជិត ៧២៨,០០០ នាក់ ឬ ៨១% បានចូលរួមយុទ្ធនាការសិក្សាភាសាអង់គ្លេសរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម។

យោងតាមការចុះផ្សាយរបស់កាសែត VN Express គ្រូបង្រៀនជាច្រើនដូចជា លោក Pham Van Chinh នៅខេត្ត Ninh Binh និងអ្នកស្រី Thu Yen នៅទីក្រុងហូជីមិញ កំពុងបែងចែកពេលវេលារៀនភាសាអង់គ្លេស ប្រើប្រាស់ AI រៀបចំមេរៀន និងបង្រៀនជាភាសាអង់គ្លេស ទោះបីជួបការលំបាកលើពាក្យការប្រកបពាក្យបច្ចេទេសមួយចំនួន ទទួលរងការការរិះគន់ និងមានសម្ពាធពេលវេលារួមផ្សំ។

ការស្ទង់មតិរបស់ស្ថាប័ន ETS លើគ្រូបង្រៀនវៀតណាម ៣៥,០០០ នាក់ បង្ហាញថា សមត្ថភាពភាសាអង់គ្លេសរបស់គ្រូមួយចំនួន នៅត្រូវការការកែលម្អច្រើនទៀត ខណៈថ្នាក់ដឹកនាំសាលាបានកត់សម្គាល់ពីសម្ពាធធ្ងន់ធ្ងរលើគ្រូបង្រៀនដែលមានត្រូវដុសខាត់សមត្ថភាព។

អ្នកជំនាញអប់រំបានលើកទឹកចិត្តដល់ឆន្ទៈផ្លាស់ប្តូររបស់គ្រូបង្រៀនវៀតណាម ជាពិសេសគ្រូដែលមានវ័យខ្ទង់ ៤០ និង ៥០ ឆ្នាំ ដោយជំរុញឱ្យមានការគាំទ្រធនធាន បណ្តុះបណ្តាលតាមអនឡាញ ការកាត់បន្ថយការងាររដ្ឋបាល និងការដំឡើងប្រាក់បៀវត្សរ៍ឱ្យសមស្របនឹងបន្ទុកការងារ។

មន្ត្រីក្រសួងអប់រំវៀតណាម បានបញ្ជាក់ថា យុទ្ធនាការនេះផ្តោតលើការរីកចម្រើនប្រចាំថ្ងៃ មិនមែនជាសម្ពាធវាយតម្លៃស្នាដៃឡើយ។ អ្នកជំនាញបានចាត់ទុកការបន្តរៀនសូត្ររបស់គ្រូបង្រៀន ជាគំរូដ៏ល្អនៃការរៀនពេញមួយជីវិតសម្រាប់សិស្ស៕

Khcct banner

អត្ថបទទាក់ទង