Khmer suport khmer cc time

WHO៖ វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី PJ.2.1 កំពុងផ្ទុះឆ្លងនៅកាណាដា អាម៉េរិក និងចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្សឺណេវ៖ មន្ត្រីសុខាភិបាលបានឱ្យដឹងថា វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី PJ.2.1 កំពុងរីករាលដាលក្នុងប្រទេសជាច្រើន រួមមាន កាណាដា សហរដ្ឋអាម៉េរិក និងប្រទេសចិន។ អង្គការសុខភាពពិភពលោក (WHO) បានចាត់ទុកវីរុសនេះជាវីរុសបំប្លែងខ្លួនដែលស្ថិតក្រោមការតាមដាននេះ ក្នុងរបាយការណ៍ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយថា វាមានសមត្ថភាពភ្ជាប់ទៅនឹងប្រូតេអ៊ីន ACE2 លើកោសិកាមនុស្សខ្លាំងខុសធម្មតា ទោះបីហានិភ័យសកលបច្ចុប្បន្នត្រូវបានវាយតម្លៃថាកម្រិតទាប ដោយសារទិន្នន័យនៅមានកម្រិត។

តាមរបាយការណ៍លើទស្សនាវដ្តី Journal of Infection វីរុស PJ.2.1 ត្រូវបានរកឃើញដំបូងនៅខេត្ត Ontario ប្រទេសកាណាដា កាលពីខែឧសភា មុននឹងរាលដាលទៅខេត្តផ្សេងៗទៀត និងត្រូវបានរកឃើញនៅសហរដ្ឋអាម៉េរិកចាប់ពីថ្ងៃទី៣០ ខែមិថុនា នៅទីក្រុងញូវយ៉ក រួមទាំងរដ្ឋជាច្រើនទៀត។ របាយការណ៍របស់ WHO បានកត់សម្គាល់ទីក្រុងហុងកុង ជាទីតាំងតែមួយគត់ដែលរកឃើញវីរុសនេះតាមរយៈការធ្វើតេស្តទឹកកខ្វក់ ដោយមិនបានលើកឡើងពីទីតាំងណាមួយនៅចិនដីគោកឡើយ។

ថ្លែងផ្តល់បទសម្ភាសន៍ដល់កាសែត NTD អ្នកជំនាញខាងវីរុសសាស្ត្រចិនពីររូប បាន អះអាងថា PJ.2.1 បានរីករាលដាលនៅចិនតាំងពីខែសីហា ទាំងនៅតំបន់ភាគខាងជើង ភាគខាងត្បូង និងទីក្រុងប៉េកាំង ព្រមទាំងអះអាងពីសមត្ថភាពឆ្លងចូលកោសិកាតម្រងនោម និងការកើនឡើងនៃអត្រាធ្វើតេស្តរហ័សចេញលទ្ធផលអវិជ្ជមានក្លែងក្លាយ៕

Khcct banner

អត្ថបទទាក់ទង