Khmer suport khmer cc time

ស្បៃខ្មែរ៖ មរតកអរិយធម៌ជាង ១០០០ឆ្នាំ មានភស្តុតាងកត់ត្រាក្នុងសិលាចារឹកខ្មែរតាំងពីសតវត្សរ៍ទី៩

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ស្បៃខ្មែរ [khmer Sbai] មិនមែនជាសម្លៀកបំពាក់ដែលទើបតែកើតមានក្នុងសម័យទំនើបនោះទេ។ ពាក្យ «ស្បៃ» មានភស្តុតាងកត់ត្រាក្នុងសិលាចារឹកខ្មែរតាំងពីសតវត្សរ៍ទី៩ ដែលបញ្ជាក់ពីឫសគល់ដ៏យូរលង់ក្នុងប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរ។

ស្បៃ បានចាក់ឫសយ៉ាងជ្រាលជ្រៅក្នុងព្រលឹងវប្បធម៌ខ្មែរ និងមានប្រជាជាតិខ្មែរជាអ្នកថែរក្សា និងបន្តមរតកពីជំនាន់មួយទៅជំនាន់មួយ ដែលអាចពន្យល់បានច្បាស់លាស់ តាមរយៈភស្តុតាងផ្សេងៗ រួមមាន ដែលរាប់ចាប់ពីរឿងព្រេងព្រះថោងតោងស្បៃនាងនាគ, ចម្លាក់, សិលាចារឹកសម័យអង្គរ និងទំនៀមទម្លាប់អាពាហ៍ពិពាហ៍ រហូតដល់របាំព្រះរាជទ្រព្យ។

ចំណែកពាក្យថា [Sabai]ដែលប្រទេសជិតខាងកម្ពុជាបានប្រើប្រាស់ ត្រូវបានអ្នកស្រាវជ្រាវបញ្ជាក់ថាជាពាក្យដែលខ្ចីមកពីពាក្យខ្មែរ [Sbai]៕ 


Khcct banner

អត្ថបទទាក់ទង