វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) សហការជាមួយសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាំងស៊ី (JUFE) នៃប្រទេសចិន បើកទទួលពាក្យចូលរៀនកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញធុរកិច្ចអន្តរជាតិ ឯកទេស«ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន» ដើម្បីឆ្លើយតបនឹងតម្រូវការធនធានមនុស្សក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអន្តរជាតិ។
កម្មវិធីសិក្សារួមគ្នានេះ មានរយៈពេល២ឆ្នាំដោយនិស្សិតនឹងមានឱកាសសិក្សានៅទីតាំងពីរ គឺរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងទីក្រុងណានឆាង ប្រទេសចិន។ ការសិក្សានៅប្រទេសទាំងពីរ នឹងផ្តល់ឱកាសឱ្យនិស្សិតទទួលបានចំណេះដឹង និងបទពិសោធន៍អន្តរជាតិ ព្រមទាំងស្វែងយល់ពីបរិយាកាសធុរកិច្ច និងវប្បធម៌ផ្សេងៗគ្នា។ លើសពីការសិក្សាទ្រឹស្តី និស្សិតត្រូវចុះកម្មសិក្សាយ៉ាងតិច២ខែ នៅក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ឬចិន ដើម្បីយកចំណេះដឹងទៅអនុវត្តក្នុងការងារជាក់ស្តែង និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សា អ្នកចាប់អារម្មណ៍អាចទាក់ទងតាមលេខទូរសព្ទ 067 811 667, 010 268 797 ឬ 099 238 677៕