Khmer suport khmer cc time

មន្ទីរពេទ្យជ័យវរ្ម័នទី៧ «វះកាត់យកដែកគោល»ចេញពីលលាដ៍ក្បាលកុមារីអាយុ ១ឆ្នាំ បានដោយជោគជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ មូលនិធិគន្ធបុប្ផាកម្ពុជា

សៀមរាប៖ មន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលត្រូវបានស្គាល់ថាជាមន្ទីរពេទ្យគន្ធបុប្ផាទី៣ បានជួយសង្គ្រោះ និងវះកាត់យកដែកគោលចេញពីលលាដ៍ក្បាលកុមារីអាយុ ១ឆ្នាំ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដោយជោគជ័យ និងឥតគិតថ្លៃ។

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ កុមារីអាយុ ១ឆ្នាំម្នាក់ រស់នៅ ខេត្តស្ទឹងត្រែង បានជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ បណ្តាលឱ្យរងរបួសប៉ះទង្គិចក្បាលធ្ងន់ធ្ងរ និងមានដែកគោលចាក់ចូលក្នុងលលាដ៍ក្បាល។ ភ្លាមៗនោះ កុមារីរងគ្រោះត្រូវបានបញ្ជូនបន្តពីមន្ទីរពេទ្យខេត្តស្ទឹងត្រែង មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧។

បើតាមមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា ក្រោយទទួលបានអ្នកជំងឺ ក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានប្រញាប់ប្រញាល់ធ្វើការពិនិត្យ និងថតស្កេនខួរក្បាល (CT Scan) ដើម្បីតាមដានស្ថានភាពហូរឈាមក្នុងខួរក្បាល និងកំណត់ទីតាំងដែកគោល។ បន្ទាប់មក ក្រុមគ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធប្រសាទ បានធ្វើការវះកាត់យកដែកគោលចេញពីលលាដ៍ក្បាលកុមារីបានដោយជោគជ័យ។ គួរបញ្ជាក់ថា រាល់ការពិនិត្យ និងព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើងឡើយ៕


Khcct banner

អត្ថបទទាក់ទង