Khmer suport khmer cc time

ពិធីប្រណាំង«ទូកង»១ថ្ងៃនៅខេត្តកំពង់ស្ពឺ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តជិត ៧សែននាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ស្ពឺ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងទូកង ជូនសាធារណជនទស្សនា នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត។ ព្រឹត្តិការណ៍វប្បធម៌ប្រពៃណីនេះ ប្រព្រឹត្តទៅពេញមួយថ្ងៃ គឺនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តលេងសប្បាយ ចំនួន៦៨០,០០០នាក់។

ពិធីប្រណាំង«ទូកង»នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ជាតិ ក៏ដូចជាឆ្លុះបញ្ចាំងពីការរីកចម្រើននៃជីវភាព និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រៅពីការប្រកួតប្រជែងទូកងយ៉ាងស្វិតស្វាញ និងជក់ចិត្ត រដ្ឋបាលខេត្តក៏បានរៀបចំកម្មវិធីកម្សាន្តជាច្រើនទៀត ដូចជាការបណ្តែតប្រទីប ការសម្តែងសិល្បៈវប្បធម៌ចម្រុះ និងទស្សនីយភាពប្លែកៗនិងអុជកាំជ្រួចជាច្រើន ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកទស្សនាកម្សាន្ត៕


Khcct banner

អត្ថបទទាក់ទង