ចិន៖ សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តចិន និងជាលេខាធិការបក្សប្រចាំទីក្រុងសៀងហៃ គឺលោក Chen Jining កំពុងត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេត ពីបទសង្ស័យប្រព្រឹត្តខុសវិន័យ និងច្បាប់ធ្ងន់ធ្ងរ។នេះបើយោងតាមសេចក្តីប្រកាសផ្លូវការរបស់អាជ្ញាធរចិន។
លោក Chen Jining មានវ័យ ៦២ឆ្នាំ គឺជាមន្ត្រីជាន់ខ្ពស់មួយរូបក្នុងចំណោមសមាជិក ២៤រូប នៃការិយាល័យនយោបាយ ដែលជាស្ថាប័នដឹកនាំកំពូលមួយរបស់បក្សកុម្មុយនិស្តចិន។លោកធ្លាប់កាន់តំណែង ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Tsinghua រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលក្រុងប៉េកាំង មុនពេលឡើងកាន់តំណែងជាលេខាធិការបក្សប្រចាំទីក្រុងសៀងហៃក្នុងឆ្នាំ២០២២។
ការបើកការស៊ើបអង្កេតលើលោក Chen Jining បានធ្វើឱ្យលោកក្លាយជាសមាជិកការិយាល័យនយោបាយទី៤ ក្នុងអាណត្តិបច្ចុប្បន្ន ដែលត្រូវបានស៊ើបអង្កេត។តែអាជ្ញាធរចិន មិនទាន់បង្ហាញព័ត៌មានលម្អិតអំពីករណីនេះនៅឡើយទេ៕