Khmer suport khmer cc time

រថយន្ត BYD Ti 7 ត្រូវបានតុលាការហាមឃាត់មិនឱ្យលក់នៅសហភាពអឺរ៉ុប ក្រោយរកឃើញថាចម្លងម៉ូដរថយន្តដូចគ្នាជាមួយរថយន្ត Land Rover Defender

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ឡាអេ៖ រថយន្តប្រភេទ SUV បែប Plug-in Hybrid សម្រាប់គ្រួសារម៉ាក BYD Ti 7 ត្រូវបានតុលាការប្រទេសហូឡង់ចេញដីកាហាមឃាត់មិនឱ្យដាក់លក់ ឬដាក់តាំងបង្ហាញនៅក្នុងទីផ្សារសហភាពអឺរ៉ុបឡើយ បន្ទាប់ពីរកឃើញថាការរចនារបស់រថយន្តនេះបានរំលោភបំពានលើកម្មសិទ្ធិបញ្ញា ដោយមានលក្ខណៈស្រដៀងគ្នាខ្លាំងពេក ទៅនឹងរថយន្ត Land Rover Defender។

យោងតាមសេចក្តីសម្រេចរបស់ចៅក្រម លក្ខណៈពិសេសលេចធ្លោផ្នែកខាងក្រៅរបស់រថយន្ត BYD Ti 7 គឺ ស្ទើរតែដូចគ្នាទាំងស្រុង ទៅនឹងការរចនាដែលបានចុះប៉ាតង់ស្របច្បាប់របស់រថយន្ត Defender។ ទោះបីជាក្រុមហ៊ុន BYD បានព្យាយាមបង្ហាញពីចំណុចខុសប្លែកគ្នាមួយចំនួន ដូចជានៅត្រង់ចង្កៀងមុខ ក្រឡាចត្រង្គមុខ (grille) គម្របម៉ាស៊ីន និងការរចនាកញ្ចក់ចំហៀងក៏ដោយ ក៏តុលាការយល់ឃើញថាភាពខុសគ្នាទាំងនោះពុំមានលក្ខណៈច្បាស់លាស់គ្រប់គ្រាន់ ដើម្បីផ្លាស់ប្តូរការយល់ឃើញទូទៅរបស់អ្នកប្រើប្រាស់អំពីម៉ូដែលរថយន្តទាំងពីរនេះឡើយ។

គួរបញ្ជាក់ថា បច្ចុប្បន្នរថយន្ត BYD Ti 7 មិនទាន់ត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងសហភាពអឺរ៉ុបនៅឡើយទេ ហើយសាលក្រមហាមឃាត់នេះក៏មិនគ្របដណ្តប់ទៅលើទីផ្សារចក្រភពអង់គ្លេស ឬប្រទេសអូស្ត្រាលីនោះដែរ។ ដូច្នេះ រថយន្តម៉ូដែលនេះនឹងនៅតែបន្តផែនការដាក់តាំងបង្ហាញនៅតាមហាងលក់រថយន្តក្នុងចក្រភពអង់គ្លេសនៅខែមករា និងនាំចូលទៅកាន់ទីផ្សារប្រទេសអូស្ត្រាលីនៅឆ្នាំក្រោយតាមការគ្រោងទុក៕

Khcct banner

អត្ថបទទាក់ទង