Khmer suport khmer cc time

ពូទីន យកកាបូបបញ្ជាគ្រាប់«នុយក្លេអ៊ែរ»តាមខ្លួនក្នុងកិច្ចប្រជុំ APEC

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ កាបូបបញ្ជាអាវុធនុយក្លេអ៊ែររបស់លោក ពូទីន ត្រូវបានគេប្រទះឃើញដោយមិននឹកស្មានដល់នៅក្នុងកិច្ចប្រជុំកំពូលមួយនៅប្រទេសចិន។ កាបូបបញ្ជាអាវុធនុយក្លេអ៊ែររបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលអាចប្រើប្រាស់សម្រាប់ផ្តល់ការអនុញ្ញាតឱ្យធ្វើការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ត្រូវបានគេប្រទះឃើញនៅក្នុងកិច្ចប្រជុំកំពូល APEC នៅប្រទេសចិន។ យោងតាមរូបភាពដែលបានចាក់ផ្សាយដោយទូរទស្សន៍រដ្ឋរបស់រុស្ស៊ី កាបូបនោះត្រូវបានកាន់ដោយមន្ត្រីកងទ័ពជើងទឹកម្នាក់ ខណៈកំពុងនាំយកទៅកាន់កិច្ចប្រជុំមួយ។


តាមរយៈវីដេអូនោះអ្នកកាសែតរដ្ឋរុស្ស៊ី RT បានសួរមន្រ្តីដែលកាន់កាបូបពិសេសនេះថាតើនេះជាកាបូបបញ្ជាអាវុធនុយក្លេអ៊ែរមែនរឺទេ មន្រ្តីជើងទឹកដែលយួរកាបូបនេះឆ្លើយដោយមិនស្ទាក់ស្ទើរថាបាទពិតមែនហើយ។ គួររម្លឹកថាឧបករណ៍ Cheget ដែលមន្ត្រីជាន់ខ្ពស់រុស្ស៊ីកំពុងតែកាន់នេះ មិនមែនជាកុងតាក់ ឬប៊ូតុងចុចផ្ទាល់ដើម្បីបាញ់មីស៊ីលនុយក្លេអ៊ែរភ្លាមៗនោះទេ។ ផ្ទុយទៅវិញ វាគឺជាស្ថានីយទំនាក់ទំនងយោធាដែលមានសុវត្ថិភាពខ្ពស់ សម្រាប់ភ្ជាប់មេដឹកនាំកំពូលទៅកាន់បញ្ជាការដ្ឋានយោធាជាន់ខ្ពស់ (General Staff) និងបណ្តាញប្រព័ន្ធ Kazbek។

នៅពេលមានវិបត្តិ ឬការគំរាមកំហែង មេដឹកនាំអាចប្រើ Cheget ដើម្បីផ្ញើបញ្ជាដែលបានអ៊ិនគ្រីប (Encrypted codes) ទៅកាន់បញ្ជាការដ្ឋានយោធា។ បន្ទាប់មក បញ្ជាការដ្ឋានយោធានឹងផ្ទៀងផ្ទាត់ និងបញ្ជូនកូដបន្តទៅកាន់អង្គភាពប្រតិបត្តិការ (ដូចជា កងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែក)។

Khcct banner

អត្ថបទទាក់ទង