Khmer suport khmer cc time

យន្តហោះដឹកជញ្ជូនយោធារុស្ស៊ីមួយគ្រឿងធ្លាក់នៅតំបន់ស៊ីបេរី បណ្តាលឱ្យមនុស្ស ១៩ នាក់បាត់បង់ជីវិត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃអង្គារ (ទី១៧ ខែវិច្ឆិកា) ថា យន្តហោះដឹកជញ្ជូនយោធាប្រភេទ An-12 មួយគ្រឿងរបស់រុស្ស៊ី បានជួបគ្រោះថ្នាក់ធ្លាក់នៅក្នុងតំបន់ Kemerovo ភាគនិរតីនៃតំបន់ស៊ីបេរី ដោយបណ្តាលឱ្យមនុស្សទាំងអស់ចំនួន ១៩ នាក់ដែលជិះនៅលើនោះស្លាប់បាត់បង់ជីវិត។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA ដោយដកស្រង់របាយការណ៍ពីក្រសួងការពារជាតិ បានបញ្ជាក់ថា យន្តហោះយោធានោះបានធ្លាក់នៅក្នុងតំបន់ដែលគ្មានមនុស្សរស់នៅ ហើយតាមការសន្និដ្ឋានបឋម មូលហេតុនៃគ្រោះមហន្តរាយដ៏រន្ធត់នេះ គឺបណ្តាលមកពីបញ្ហាបច្ចេកទេស។

លោក Ilya Seredyuk អភិបាលតំបន់ Kemerovo បានបង្ហោះសារ និងវីដេអូនៅលើបណ្តាញសង្គម Telegram ពីទីតាំងកើតហេតុនៅក្បែរភូមិ Yagunovo ដោយឱ្យដឹងថា យន្តហោះនោះកំពុងហោះហើរឆ្លងកាត់តំបន់នេះនៅពេលគ្រោះថ្នាក់កើតឡើង។ លោកបានបន្ថែមថា កម្លាំងជួយសង្គ្រោះបន្ទាន់បានពន្លត់អគ្គិភ័យដែលឆាបឆេះសំណល់យន្តហោះរួចរាល់ហើយ និងកំពុងបន្តភារកិច្ចចម្បងក្នុងការសម្របសម្រួលដល់ក្រុមការងារស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុលម្អិតនៃគ្រោះថ្នាក់នេះ៕

Khcct banner

អត្ថបទទាក់ទង