
ភ្នំពេញ៖ ក្នុងប្រទេសចិនត្រូវបានគេរកឃើញមាន “ក្រូចខ្វិចគីមី”ចរាចរណ៍នៅក្នុងទីផ្សារ សូមបងប្អូនមានការប្រយ័ត្នខណៈក្រូចខ្វិចក្នុងប្រទេសកម្ពុជាភាគច្រើនគឺនាំចូលមកពីប្រទេសចិន។
យោងតាមសារព័ត៍មានCAIJING.COM.CN នៅប្រទេសចិនបានរាយការណ៍ថា នាពេលថ្មីៗនេះ មាន“ក្រូចខ្វិចគីមី”(ផ្លែក្រូចលាបពណ៌ក្រហម)ចរាចរណ៍នៅលើទីផ្សារមួយចំនួនក្នុងទីក្រុងស៊ីអានខេត្តសាន ស៊ីប្រទេសចិន។
សារព័ត៍មាននេះបានបន្តថា “ក្រូចខ្វិចគីមី”នេះពួកគេគ្រាន់តែយកក្រដាស់ជូតមាត់លាបពណ៌ថើៗលើសំបក់ ផ្លែក្រូចទាំងអស់នឹងក្លាយទៅជាព័ណ៍ក្រហមភ្លាមៗ ហើយបើសិនជាយើងហិតក្លិនរបស់វាដោយយកចិត្តទុកដាក់នោះនឹងអាចធុំក្លិនជាតិគីមីម្យ៉ាងឆួលច្រមុះ។
យោងតាមការពិសោធន៍មួយដែលធ្វើឡើងរួមគ្នាជាមួយស្ថាប័ណពាក់ព័ន្ធនឹងចំណីអាហាររបស់ទីក្រុងស៊ីអានបានបង្ហាញថា ក្នុងចំណោមក្រូចខ្វិចចំនួន៨ ប្រភេទដែលបានទិញនៅកន្លែងខុសគ្នា៥ កន្លែងក្រូច គឺមានក្រូច២ប្រភេទយកថ្មាំគីមីមកលាបព័ណ៍។
បញ្ហានេះបានបង្កឱ្យមានការពិភាក្សាយ៉ាងក្តៅគគុកក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណេតក្នុងប្រទេសចិន។
មានអ្នកខ្លះបានលើកឡើងថា៖“ កាលពីពេលលើកមុនខ្ញុំបានទិញក្រូចខ្វិចនៅផ្សារទំនើប ពេលដែលខ្ញុំបានញាំរួច ប្រលាក់ព័ណ៍ក្រហមពេញម្រាមដៃរបស់ខ្ញុំ តែខ្ញុំមិនដឹងថាគឺជាតិគីមីនោះទេ ព្រះអើយ! សង្ឃឹមថាមិនប៉ះពាល់សុខភាពខ្ញុំទៅចុះ!”
មានអ្នកខ្លះទៀតនិយាយថា៖ “ខ្ញុំក៏ទិញបាន២០គីឡូដែរ ហើយនៅសល់ប៉ុន្មានផ្លែដែរ អំបាញ់មិញពិសោធន៍ ពិតជាចេញព័ណ៍ក្រហមមែន!”
អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនក៏បានបញ្ចេញមតិផងដែរថា ថា “ក្រូចខ្វិចគីមី”(ផ្លែក្រូចលាបពណ៌ក្រហម)មិនត្រឹមតែបានចរចរណ៍នៅទីក្រុងស៊ីអានប៉ុណ្ណោះទេ ប៉ុន្តែវាអាចមានៅគ្រប់ទីកន្លែង គ្រាន់តែពួកយើងមិននឹកស្មានរឺកត់សំគាល់ថាក្រូចនោះត្រូវបានគេលាបព័ណ៍ក្រហមប៉ុណ្ណោះ។
បញ្ហានេះក៏ត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គមWeiboរបស់ចិនផងដែរ ដោយមានមនុស្សជាច្រើនសុទ្ធតែបានថតរូបក្រូចខ្វិចដែលខ្លួនបានទិញរួចហើយភាគច្រើនសុទ្ធតែនិយាយថាខ្លួនក៏ទិញចំ“ក្រូចខ្វិចគីមី”ដែរ។
ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា ចូលឆ្នាំប្រពៃណីចិននឹងចូលមកដល់នាពេលឆាប់ៗនេះហើយ គឺថ្ងៃទី១១ដល់ថ្ងៃទី១៤ខែកុម្ភៈខាងមុខនេះ ខណៈដែលក្រូចខ្វិចគឺជាផ្លែឈើដែលមិនអាចខ្វះបានក្នុងពេលសែនចូលឆ្នាំចិននេះ៕