Khmer suport khmer cc time

រោចក្របង់ក្លាដែសជិត ១៥០ បិទទ្វារ ក្រោយកម្មករបាតុកម្មទាមទាប្រាក់ខែអប្បបរមា ២៤០ដុល្លារ/ខែ ខណៈប្រាក់ខែបច្ចុប្បន្នត្រឹមតែ ១០០ដុល្លារ/ខែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ដាកា៖ រោងចក្រកាត់ដេរជិត ១៥០ កន្លែងនៅតាមតំបន់ឧស្សាហកម្មវាយនភណ្ឌសំខាន់ៗរបស់ប្រទេសបង់ក្លាដែស ដូចជា Savar, Ashulia និង Gazipur ត្រូវបានបិទទ្វារនៅចុងសប្តាហ៍នេះ បន្ទាប់ពីកម្មកររាប់ម៉ឺននាក់បានផ្ទុះការតវ៉ា និងធ្វើកូដកម្មទាមទារឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែ ដើម្បីទប់ទល់នឹងវិបត្តិថ្លៃចំណាយក្នុងការរស់នៅ។ ក្រុមកម្មករបានទាមទារឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ចំនួន ៣០.០០០ តាកា (ប្រហែល ២៤០ដុល្លារ) ក្នុងមួយខែ ដោយអះអាងថាប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ១២.៥០០ តាកា (១០០$) មិនគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំថ្ងៃនោះទេ។

យោងតាមរបាយការណ៍របស់ BBC កាលពីព្រឹកថ្ងៃអាទិត្យ កម្មករបានប្រមូលផ្តុំគ្នាបិទផ្លូវហាយវេ Dhaka-Tangail ក្នុងតំបន់ Gazipur អស់រយៈពេលប្រហែលមួយម៉ោង មុនពេលកងកម្លាំងប៉ូលិសចូលធ្វើអន្តរាគមន៍ ហើយម្ចាស់រោងចក្របានប្រើប្រាស់គោលការណ៍ «មិនធ្វើការ មិនទទួលបានប្រាក់ឈ្នួល» (No Work No Pay) ដើម្បីផ្អាកប្រតិបត្តិការរោងចក្រនានាជាបណ្តោះអាសន្ន។

តំណាងសហជីពកម្មករកាត់ដេរបានរិះគន់ថា កម្មករកំពុងរងការកេងប្រវ័ញ្ចអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីផលប្រយោជន៍របស់ម្ចាស់រោងចក្រ និងម៉ាកយីហោលក់រាយអន្តរជាតិធំៗ ដូចជា H&M, Primark និង Zara ជាដើម។ គួរកត់សម្គាល់ថា វិស័យកាត់ដេរគឺជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់របស់បង់ក្លាដែស ដែលជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទីពីរលើពិភពលោកបន្ទាប់ពីចិន ដោយផ្តល់ការងារដល់កម្មករប្រមាណ ៤ លាននាក់ និងរួមចំណែក ១០% នៃផលិតផលក្នុងស្រុកសរុប (GDP)។ គណៈកម្មការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់រដ្ឋាភិបាល គ្រោងនឹងបញ្ចប់ការរៀបចំអនុសាសន៍កែសម្រួលប្រាក់ឈ្នួលត្រឹមចុងខែវិច្ឆិកានេះ ដើម្បីដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី ១ ខែធ្នូ តទៅ៕

Khcct banner

អត្ថបទទាក់ទង