ហាណូយ៖ ក្រសួងការពារជាតិវៀតណាមបានប្រកាសកាលពីថ្ងៃសៅរ៍ថា ទាហានវៀតណាមចំនួន ៦ នាក់បានស្លាប់ បន្ទាប់ពីយានយន្តពាសដែកប្រភេទ BMP-1 មួយគ្រឿងបានលិចក្នុងអំឡុងពេលហ្វឹកហ្វឺនត្រៀមប្រយុទ្ធ នៅឯទីលានបាញ់គ្រាប់ពិតថ្នាក់ជាតិ TB1 ក្នុងខេត្តបាក់និញ (Bac Ninh) ភាគខាងជើងប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ ដោយយានយន្តខាងលើបានជួបបញ្ហាមួយចំនួន ហើយបានលិចនៅវេលាម៉ោងប្រហែល ៨:២៥ ព្រឹក នៅក្នុងឃុំបៀនសឺន (Bien Son)។
នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហុង (Le Minh Hung) បានចុះហត្ថលេខាលើសេចក្តីសម្រេចមួយកាលពីថ្ងៃសុក្រ ដើម្បីផ្តល់ប័ណ្ណសរសើរ «ការទទួលស្គាល់ពីមាតុភូមិ» (Fatherland's Recognition) ជូនដល់ទាហានទាំង ៦ នាក់ដែលបានស្លាប់នោះ៕