Yearendyearend1140x150

នាយកអង្គការអន្តរជាតិ២វាយតម្លៃខ្ពស់ចំពោះការផ្គត់ផ្គង់បន្លែក្នុងស្រុករបស់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព និងអត្ថបទ៖ Cri ccfr

ភ្នំពេញ៖ លោកស្រីAlexandra Mandelbaum នាយកអង្គការ SNV ប្រចាំកម្ពុជា និងលោក Markus Burli នាយកកិច្ចសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្រប់ភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងជំរុញផលិតកម្មសាកវប្បកម្មកម្ពុជាបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ឃើញថាផលិតកម្មបន្លែក្នុងស្រុកបានផ្គត់ផ្គង់បានជាង ៦៨% នៃតម្រូវការប្រើប្រាស់ក្នុងស្រុក។

លោក Markus Burli បានបន្ថែមថា ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) នឹងបន្តផ្តល់កិច្ចគាំទ្រដល់ក្រសួងរួមគ្នាអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ និងអាហារូបត្ថម្ភដល់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា គម្រោង CHAIN មានរយៈពេល៨ឆ្នាំ (២០១៤ - ២០២២) ដែលមានថវិកា សរុប១០លានដុល្លារ កំពុងប្រតិបត្តិក្នុងខេត្តគោលដៅចំនួន០៤ គឺខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារនិងឧត្តរមានជ័យ ដោយជ្រើសរើសតំបន់ដាច់ស្រយាលនិងខ្ពង់រាបជាប់ព្រំដែនថៃ ឡាវ និងវៀតណាម ដែលតំបន់នោះ ភាគច្រើនខ្វះ ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មដឹកជញ្ជូនមានតម្លៃថ្លៃ ខ្វះប្រភពទឹកនៅរដូវប្រាំង និងកម្រិតវប្បធម៌របស់ប្រជាជនមានកម្រិតទាប ហើយក្នុងរយ:ពេល៦ឆ្នាំកន្លងមកនេះ គម្រោងបានកែប្រែកសិករជិត ១០,០០០គ្រួសារ ពីការធ្វើស្រែតែមួយមុខ មកប្រកបរបរ ដាំបន្លែជាលក្ខណៈគ្រួសារសម្រាប់អាហារូបត្ថម្ភ ពាក់កណ្តាលអាជីវកម្ម និងអាជីវកម្មពេញលេញ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ដោយជ្រើសរើសស្រ្តីជាគោល ដែលគម្រោងបានផ្តោតជាសំខាន់លើខ្សែសង្វាក់តម្លៃ នៃសាកវប្បកម្មក្នុងខេត្តគោលដៅទាំងអស់និងជំរុញកំណើនចំណូលគ្រួសារប្រកបដោយចីរភាព និងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខស្បៀងគ្រួសារ និងភាពធន់ទ្រាំការប្រែប្រួលអាកាសធាតុ៕ ប្រភពរូបភាព និងអត្ថបទ៖ Cri ccfr

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: បន្លែកម្ពុជា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង