អាម៉េរិក៖ បន្ទាប់ពីលោក Jensen Huang សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ជុំវិញរឿងអាស្រូវទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍ជាមួយនឹងចារនារីចិន និងម្នាក់ទៀតជំនួយការផ្ទាល់ខ្លួនរបស់លោក បុគ្គលិកមួយចំនួនធំនៅក្នុងក្រុមហ៊ុនបានបង្ហាញការមិនពេញចិត្ត និងបានរួមគ្នាទាមទារឱ្យក្រុមប្រឹក្សាភិបាលនាំយកមេដឹកនាំវ័យ ៦៣ ឆ្នាំរូបនេះ ត្រឡប់មកកាន់តំណែងកំពូលវិញ។
យោងតាមឯកសារទំនាក់ទំនងផ្ទៃក្នុងដែលទទួលបានដោយទស្សនាវដ្តី Wired សំណើមួយនៅក្នុងប្រអប់ទទួលមតិយោបល់ផ្ទៃក្នុងរបស់ក្រុមហ៊ុន ដែលសរសេរឡើងដោយវិស្វករជើងចាស់ម្នាក់ បានទទួលការបញ្ចេញមតិគាំទ្រជាង ១.៦០០ ករណី ដោយជំរុញឱ្យក្រុមប្រឹក្សាភិបាលពិចារណាលើមតិរបស់បុគ្គលិក និងផ្តល់ឱកាសទីពីរដល់លោក Huang ដែលលោកជាអ្នកបានកសាងសមិទ្ធផលដ៏ធំធេងសម្រាប់ក្រុមហ៊ុននេះ។
គួររំលឹកថា ការលាលែងពីតំណែងភ្លាមៗរបស់លោក Huang ដែលបានដឹកនាំ Nvidia តាំងពីឆ្នាំ ១៩៩៣ មក បានកើតឡើងបន្ទាប់ពីមានការលាតត្រដាងអំពីទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍ជាមួយបុគ្គលដែលត្រូវបានសង្ស័យថាជាចារកម្មចិន និងទំនាក់ទំនងជាមួយបុគ្គលិកក្រោមឱវាទផ្ទាល់។ វិបត្តិនេះបានធ្វើឱ្យតម្លៃទីផ្សាររបស់ Nvidia បាត់បង់ប្រហែល ១ ទ្រីលានដុល្លារ ព្រមទាំងជំរុញឱ្យសមាជិកសភាអាម៉េរិក និងទីភ្នាក់ងារ FBI បើកការស៊ើបអង្កេត ខណៈដែលក្រុមប្រឹក្សាភិបាលបានតែងតាំងលោកស្រី Colette Kress ប្រធានផ្នែកហិរញ្ញវត្ថុ ឱ្យធ្វើជានាយកប្រតិបត្តិស្តីទី និងលោក Harvey Jones ជាប្រធានក្រុមប្រឹក្សាភិបាលថ្មី៕