Khmer suport khmer cc time

ឱកាសសម្រាប់អ្នកមានអាយុ ២៤-៤៥ឆ្នាំ បណ្តុះភាពជាអ្នកដឹកនាំ តាមរយៈ Obama Leaders Program

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ កម្មវិធីភាពជាអ្នកដឹកនាំ The Obama Foundation Leaders Program កំពុងបើកទទួលពាក្យសម្រាប់អ្នកដែលមានអាយុចាប់ពី ២៤ ដល់ ៤៥ឆ្នាំ ឱ្យចូលរួមកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ តាមប្រព័ន្ធអនឡាញ រយៈពេល ៨ខែ ។ កម្មវិធីនេះ ធ្វើឡើងដើម្បីប្រមូលផ្តុំមនុស្សពីតំបន់ផ្សេងៗគ្នា និងវិស័យចម្រុះ ឱ្យសហការគ្នា ចែករំលែកការយល់ដឹង និងពង្រឹងភាពជាអ្នកដឹកនាំតាមរបៀបរៀងៗខ្លួន។

យោងតាមគេហទំព័រផ្លូវការរបស់ The Obama Foundation កម្មវិធីសិក្សាភាពជាអ្នកដឹកនាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ៨ខែ ដែលតម្រូវឱ្យអ្នកចូលរួមសិក្សាពី ៨ ទៅ ១២ម៉ោង ក្នុង១ខែ ។ ក្នុងនោះ ដើម្បីដាក់ពាក្យ បេក្ខជនត្រូវបំពេញនូវលក្ខខណ្ឌ និងឯកសារដូចជា ព័ត៌មានផ្ទាល់ខ្លួន ជីវប្រវត្តិរូបសង្ខេប និងសរសេរចម្លើយដែលនិយាយពីបទពិសោធន៍ភាពជាដឹកនាំទៅតាមចំនួនអក្សរដែលបានកំណត់ និង Reference ពីរច្បាប់។

បើតាមប្រភពដដែល កម្មវិធីនេះគ្រោងនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែកញ្ញា ឆ្នាំ២០២៧ និងបិទបញ្ចប់នៅខែឧសភា ឆ្នាំ២០២៨។ ក្នុងនោះ អ្នកចូលរួមនឹងទទួលបានការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ តាមរយៈការស្វែងយល់ពីបទពិសោធន៍ និងគំនិតដឹកនាំ របស់អ្នកជំនាញដែលចែករំលែក ព្រមទាំងស្វែងយល់ពីវប្បធម៌ចម្រុះចំណោមអ្នកចូលរួម។ ជាពិសេស អ្នកចូលរួមក៏ទទួលបានការបង្វឹក និងណែនាំជាលក្ខណៈបុគ្គលផងដែរ។ បន្ថែមពីនេះ អ្នកចូលរួមក៏អាចឆ្លុះបញ្ចាំងអំពីខ្លួនឯង និងការរៀនសូត្របានកាន់តែល្អប្រសើរផងដែរ។

គួរបញ្ជាក់ថា ចំពោះបេក្ខជនមានចំណាប់អារម្មណ៍អាចចូលទៅស្វែងយល់បន្ថែមនៅក្នុង តំណភ្ជាប់ និងដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ (Priority Deadline) និងថ្ងៃ០៤​ ខែធ្នូ ឆ្នាំ២០២៦ អ្នកចូលរួមនឹងត្រូវជ្រើសរើសស្របទៅនឹងកន្លែងដែលនៅសល់៕

Khcct banner

អត្ថបទទាក់ទង