ភ្នំពេញ៖ និស្សិតឆ្នើម ៣រូប នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ៤៨ ក្រុម មកពីជុំវិញពិភពលោក នៅក្នុងការប្រកួតមជ្ឈត្តការពាណិជ្ជកម្ម អន្តរជាតិ The Second Edition of UPICC International Arbitration Moot 2026 នៅទីក្រុងហុងកុង ប្រទេសចិន។ បន្ទាប់ពីការប្រកួតនេះ និស្សិតទាំងបីរូប នឹងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក្នុងខែមករា ឆ្នាំ២០២៧។
យោងតាមការចេញផ្សាយរបស់ កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBML) បានឱ្យដឹងថា និស្សិតទាំងបីរូបរួមមាន លោក សុខ សាន, លោក អៀ គីមហុង, និងកញ្ញា ស្រេង វង្សវឌ្ឍិនី។
ក្រៅពីទទួលបានចំណាត់ថ្នាក់លេខ៣ជារួមនេះ សមាជិក២រូបនៃក្រុម ទទួលបានពានរង្វាន់ អ្នកតតាំងក្តីផ្ទាល់មាត់ឆ្នើម(Best Oralists) គឺ ចំណាត់ថ្នាក់លេខ ៦ លោក អៀ គីមហុង និងលេខ៨ កញ្ញា ស្រេង វង្សវឌ្ឍិនី។
គួបញ្ជាក់ថា កម្មវិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង ប្រទេសចិន។ ការប្រកួតមជ្ឈត្តការពាណិជ្ជកម្ម អន្តរជាតិ The Second Edition of UPICC International Arbitration Moot 2026 របស់UNIDROIT គឺជាការប្រកួតតុលាការប្រឌិតអន្តរជាតិ ផ្តោតលើកិច្ចសន្យាពាណិជ្ជកម្មអន្តរជាតិ ដែលបានរៀបចំឡើង The UNIDROIT Asian Transnational Law Centre (ATLC) and the Beijing Arbitration Commission / Beijing International Arbitration Court / China (Beijing) Securities and Futures Arbitration Center (BAC/BIAC) ដោយមានការចូលរួមប្រកួតប្រជែងពី ៤៨ ក្រុម មកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សានានាជុំវិញពិភពលោក៕