ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងផ្តល់អាហារូបករណ៍ថ្នាក់ដល់និស្សិតដែលនៅក្នុងប្រទេសជាសមាជិកដែលរួមមានកម្ពុជា បន្តការសិក្សានៅសាកលវិទ្យាល័យ International University of Japan (IUJ) ប្រទេសជប៉ុន។ អាហារូបករណ៍នេះ ផ្តល់ឱ្យក្នុងគោលបំណងអភិវឌ្ឍចំណេះដឹងនិស្សិត និងឱ្យនិស្សិតអាចយកចំណេះដឹងដែលសិក្សាបាន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសកំណើតរបស់ខ្លួន។
យោងតាមគេហទំព័រផ្លូវការរបស់ IJU អាហារូបករណ៍នេះ ផ្តល់ជូនដល់និស្សិតនៅក្នុងបណ្តាប្រទេសជាសមាជិករបស់ ADB ដែលរួមមានកម្ពុជា ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយបេក្ខជនដែលទទួលបានអាហារូបករណ៍ត្រូវតែត្រឡប់មកអភិវឌ្ឍនៅក្នុងប្រទេសកំណើតរបស់ប្រទេសកំណើតវិញ។ ជាមួយគ្នា បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យបានចំនួនពីរលើកគឺ លើកទី១ នឹងផុតកំណត់នៅថ្ងៃ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៦ និងលើកទី២ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
គួរបញ្ជាក់ថា អាហារូបករណ៍នេះគឺជាប្រភេទអាហារូបករណ៍ Fully Funded ដែលរ៉ាប់រងរាល់ថ្លៃចំណាយទាំងអស់របស់និស្សិតអាហារូបករណ៍។ ដូច្នេះ ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍ អាចចូលទៅអានព័ត៌មានបន្ថែម និងដាក់ពាក្យតាមរយៈ តំណភ្ជាប់៕