Khmer suport khmer cc time

យុវវ័យជំនាន់ Gen Z ចំនួន៦ ក្រុមជាប់ជាក្រុមជ័យលាភីឆ្នើម ក្នុងការប្រកួតបង្កើត Mobile App គាំទ្រដោយធនាគារ អេស៊ីលីដា

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី ៦ វិច្ឆិកានេះ បានរៀបចំកម្មវិធីប្រគល់រង្វាន់ប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យជំនាន់ថ្មី Gen Z ដែលប្រព្រឹត្តទៅនៅ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB)។កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំ ជាន់ខ្ពស់ និងក្រុមការងារបច្ចេកទេស របស់ធនាគារ អេស៊ីលីដា ព្រមទាំងមានការចូលរួមពីថ្នាក់គ្រប់គ្រងនៃសាកល វិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា សាស្ត្រាចារ្យ និងសិស្សនិស្សិត បុគ្គលិកពាក់ព័ន្ធនៃស្ថាប័នទាំងពីរ។

គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីអប់រំ និងបណ្តុះបណ្តាលជំនាញ បច្ចេកវិទ្យាឌីជីថលឆ្លាតវ័យ (Intelligent Technology) ជូនដល់យុវជនកម្ពុជា ដែលជាសិស្សនិសិត្សរបស់ AUB។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង ទាំងផ្នែកថវិកា បច្ចេកវិទ្យា ឧបករណ៍សម្ភារ និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ក្នុងការដឹកនាំ និងឧបត្ថម្ភដល់ការប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យជំនាន់ថ្មី Gen Z ដើម្បីប្រែក្លាយគំនិតច្នៃប្រឌិតឌីជីថល ឱ្យទៅជាផលិតផលបច្ចេកវិទ្យាពិតប្រាកដ ជាផ្លូវការ និងប្រកបដោយជោគជ័យ។

កម្មវិធីប្រកួតប្រជែងដ៏មានសារៈសំខាន់នេះ បានទាក់ទាញនិស្សិតចុះឈ្មោះចូលរួមប្រកួតសរុបចំនួន ១៦ក្រុម (ស្មើនឹងសមាជិក ៨៦នាក់)។ ក្រោយពីការឆ្លងកាត់ការពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់ ដូច្នេះគណៈកម្មការវាយតម្លៃ បានជ្រើសរើសយក ១៤ក្រុម (មានសមាជិក ៧៣នាក់) រហូតដល់ដំណាច់ការប្រកួត គឺការ រកឃើញក្រុមជ័យលាភី ឆ្នើម ចំនួន ៦ក្រុម ដែលមានស្នាដៃលេចធ្លោជាងគេក្នុងការបង្កើត Mobile App ប្រកបដោយភាពច្នៃប្រឌិត និងការឆ្លើយតប ទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។

ការផ្ដួចផ្ដើម និងកិច្ចគាំទ្រយ៉ាងសកម្មពីសំណាក់ក្រុមការងារបច្ចេកទេស របស់ធនាគារ អេស៊ីលីដា មិនត្រឹមតែជួយឱ្យយុវជនទទួលបាននូវបទពិសោធន៍ការងារជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជាស្ពានចម្លងដ៏មានតម្លៃក្នុងការជំរុញវិស័យឌីជីថល និងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ឱ្យឈានឡើងដល់កម្រិតថ្មី មួយទៀត ស្របតាមយុទ្ធសាស្ត្រសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាល។


Khcct banner

អត្ថបទទាក់ទង