Khmer suport khmer cc time

សាកលវិទ្យាល័យ Kyoto ផ្តល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ សាកលវិទ្យាល័យ Kyoto នៃប្រទេសជប៉ុន កំពុងជ្រើសរើសនិស្សិតអាស៊ី ឱ្យដាក់ពាក្យស្នើសុំអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ទៅបន្តការសិក្សានៅទីនោះ ក្នុងគោលបំណងបង្កើតចំណងទំនាក់ទំនងយូរអង្វែង ពង្រឹងការយោគយល់ ព្រមទាំងការស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក។ អាហរូបករណ៍នេះ ស្ថិតក្រោម Asian Future Leaders Scholarship Program ដែលនិស្សិតអាចទទួលបានប្រាក់ ឧបត្ថម្ភរហូតដល់ ២៥០០០០ យ៉េន ក្នុងអំឡុងពេល ពីរឆ្នាំនៃការសិក្សា។


យោងតាមគេហទំព័រផ្លូវការរបស់ Asian Future Leaders Scholarship Program ដើម្បីដាក់ពាក្យ បេក្ខជនតម្រូវឱ្យបំពេញឯកសារចាំបាច់ដូចជា ទម្រង់បែបបទស្នើសុំអាហារូបករណ៍ ផែនការស្រាវជ្រាវ អត្ថបទស្រាវជ្រាវអំពីបញ្ហានៅក្នុងអាស៊ី លិខិតអនុសាសន៍ រូបថត វិញ្ញាបនបត្របញ្ជាក់ពីជំនាញភាសាអង់គ្លេស ច្បាប់ចម្លងសញ្ញាបត្រសាកលវិទ្យាល័យ ព្រឹត្តិបត្តិពិន្ទុ និងបំពេញកិច្ចព្រមព្រៀងការដាក់ពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ។ បន្ទាប់មក បេក្ខជនត្រូវដាក់ឯកសារទាំងអស់នៅក្នុង PDF តែមួយ ហើយផ្ញើទៅកាន់ [email protected] ឱ្យបានត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៥:00 ល្ងាចនៅប្រទេសជប៉ុន។

គួរបញ្ជាក់ថា បេក្ខជនជ័យលាភីអាហារូបករណ៍ នឹងទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ ២៥០០០០យ៉េន ដែលរួមបញ្ចូល ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ និងថ្លៃចំណាយផ្សេងៗ។ សម្រាប់ចូលទៅកាន់ តំណភ្ជាប់ សម្រាប់ព័ត៌មានបន្ថែម៕

Khcct banner

អត្ថបទទាក់ទង