ពិព័រណ៍អប់រំពិភពលោក AISPP លើកទី១ ចូលរួមដោយឥតគិតថ្លៃ ជាមួយឱកាសអាហារូបករណ៍ និងអាចឈ្នះរង្វាន់ នាឡិកាឆ្លាតវៃ ជាច្រើនគ្រឿងទៀតផង
សាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ (AISPP) មានមោទនភាពយ៉ាងក្រៃលែងក្នុងការរៀបចំ ពិព័រណ៍អប់រំពិភពលោក AISPP លើកទី១ (1st GLOBAL EDUCATION FAIR) ដោយមានការចូលរួមពីសាកលវិទ្យាល័យ មហាវិទ្យាល័យ និងគ្រឹះស្ថានអប់រំអន្តរជាតិឈានមុខជាច្រើន ដើម្បីផ្តល់ ឱកាសអាហារូបករណ៍ ការបំផុសគំនិត ភ្ជាប់ទំនាក់ទំនង និងការបើកឱកាសសិក្សា សម្រាប់សិស្សានុសិស្សកម្ពុជា។
សូមអញ្ជើញមកស្វែងយល់អំពីកម្មវិធីសិក្សាអន្តរជាតិ ព័ត៌មានអាហារូបករណ៍ ឱកាសបន្តការសិក្សានៅបរទេស និងជួបពិភាក្សាផ្ទាល់ជាមួយតំណាងគ្រឹះស្ថានអប់រំអន្តរជាតិ ដែលអាចជួយប្រែក្លាយក្តីស្រមៃរបស់អ្នកឱ្យក្លាយជាការពិត។
អ្វីដែលកាន់តែពិសេស និងរំភើបនោះគឺ!
ចូលរួមចាប់រង្វាន់ផ្សងសំណាង ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន រួមទាំង នាឡិកាវៃឆ្លាតជាច្រើនគ្រឿងផងដែរ!
ការចូលរួមរបស់អ្នកមិនត្រឹមតែអាចបើកទ្វារទៅកាន់ឱកាសសិក្សានៅសាកលវិទ្យាល័យអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនាំមកនូវសំណាងដ៏គួរឱ្យរំភើបទៀតផង!
ថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦
ម៉ោង ៩:០០ ដល់ ១០:០០ ព្រឹក
សាលមហោស្រព AISPP រាជធានីភ្នំពេញ
នៅ AISPP យើងជឿជាក់ថា ការអប់រំមិនគួរមានព្រំដែនឡើយ!
ក្នុងនាមជាសាលាតែមួយគត់នៅកម្ពុជា ដែលផ្តល់ជូនកម្មវិធីសិក្សាបាក់ឌុបអន្តរជាតិ (IB) ទាំង ៤ កម្មវិធី AISPP ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការត្រៀមខ្លួនសិស្សានុសិស្ស មិនត្រឹមតែសម្រាប់ការបន្តការសិក្សានៅសាកលវិទ្យាល័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ភាពជោគជ័យក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងដែរ។
កុំគ្រាន់តែស្រមៃអំពីអនាគតរបស់អ្នក! សូមមកស្វែងរកឱកាស ដើម្បីកសាងអនាគតដ៏ត្រចះត្រចង់របស់អ្នក!
ក្តីស្រមៃសកល ចាប់ផ្តើមពី AISPP!
#AISPP #GlobalStudyFair2026 #StudyAbroad #InternationalEducation #IBEducation