Khmer suport khmer cc time

NPIC ផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ៣៩០កន្លែង សម្រាប់សិស្សបញ្ចប់ទី១២

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៣៩០កន្លែង ដល់សិស្សបញ្ចប់ទី១២ ទាំងប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស លើជំនាញចំនួន៣។

យោងតាមគេហទំព័រផ្លូវការរបស់ NPIC បានឱ្យដឹងថា អាហារូបករណ៍ទាំង ៣៩០កន្លែងមានដូចជា បច្ចេកវិទ្យាបន្ស៊ីលោហៈ ( Machining Technology) ១៥០កន្លែង , សរសេរកម្មវិធី(Programming) ១២០ កន្លែង , និងបណ្តាញព័ត៌មានវិទ្យា(IT Networks) ១២០កន្លែង។

បើតាមប្រភពដដែល ដើម្បីដាក់ពាក្យយុវជនត្រូវត្រៀមនូវឯកសារដូចជា ពាក្យស្នើសុំសិទ្ធិជាបេក្ខជនប្រឡងជ្រើសរើសអាហារូបករណ៍, ជីវប្រវត្តិសង្ខេប, បង្កាន់ដៃទទួលពាក្យស្នើសុំសិទ្ធិជាបេក្ខជនប្រឡងជ្រើសរើសអាហារូបករណ៍, សញ្ញាបត្រ ឬវិញ្ញាបនបត្រថតចម្លង, សំបុត្រកំណើតថតចម្លង, និងអត្តសញ្ញាណប័ណ្ណថតចម្លង។

គួរបញ្ជាក់ បេក្ខជនត្រូវយកសំណុំឯកសារទាំងនេះ ទៅដាក់ពាក្យដោយផ្ទាល់នៅ NPIC ឱ្យបានត្រឹម ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ 016 246 536 សម្រាប់ជំនាញ Machining Technology និង 010 792 027 សម្រាប់ជំនាញ IT Networks និង Programming៕


Khcct banner

អត្ថបទទាក់ទង