Khmer suport khmer cc time

លើសពីភាពច្នៃប្រឌិត គម្រោងសិស្សក្នុង«កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១» ជំរុញផលិតភាពក្នុងស្រុក និងនវានុវត្តន៍

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សិស្សវិទ្យាល័យមកពីទូទាំង ២៥រាជធានី ខេត្ត កំពុងបង្ហាញគម្រោងនៅក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ (STEM) វគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០២៦ ក្រោមប្រធានបទ «STEM ក្នុងការកែច្នៃវត្ថុធាតុដើម»។ លើសពីភាពច្នៃប្រឌិត គម្រោងសិស្សក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ (STEM) ជំរុញផលិតភាពក្នុងស្រុក និងជានវានុវត្តន៍ដែលអាចចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះបើតាមការលើកឡើងរបស់ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៅក្នុងពិធីបើក។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ

ពិធីបើកកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ (STEM) វគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០២៦ ក្រោមប្រធានបទ «STEM ក្នុងការកែច្នៃវត្ថុធាតុដើម» ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាព លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ ព្រមទាំងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន តំណាងមន្ទីរអប់រំ លោកគ្រូនិងអ្នកគ្រូដឹកនាំ បេក្ខជន បេក្ខនារីទាំង ២៥រាជធានី ខេត្ត ក្រុមការងារនាយកដ្ឋាន តំណាងអង្គការដៃគូ និងអ្នកសហការគាំទ្រកម្មវិធី សរុបចំនួន ៣២៥នាក់ (ស្រី ១៧៧នាក់)។

លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ

លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ បានថ្លែងក្នុងពិធីបើកថា «ការចូលរួមរបស់យុវជនក្នុងកម្មវិធីនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការបង្ហាញពីចំណេះដឹង សមត្ថភាព និងសក្ដានុពលរបស់ខ្លួន ព្រមទាំងជាការចូលរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌ស្រាវជ្រាវ ការច្នៃប្រឌិត និងការអនុវត្តចំណេះដឹងទៅក្នុងជីវភាពជាក់ស្ដែង។ STEM មិនត្រឹមតែជាចំណេះដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានសំខាន់ក្នុងការជំរុញការច្នៃប្រឌិត និងផ្ដល់តម្លៃបន្ថែមថ្មីដល់ធនធានក្នុងសហគមន៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។»៕


Khcct banner

អត្ថបទទាក់ទង