រដ្ឋឡូឡា៖ និស្សិតខ្មែរដែលកំពុងសិក្សានៅរដ្ឋទូឡា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចូលរួមតាំងពិព៍រណ៍វប្បធម៌ក្នុងឱកាសទិវាឯកភាពជាតិរុស្ស៊ី នៅរដ្ឋទូឡា សហព័ន្ធរុស្ស៊ី ក្នុងទិវាឯកភាពជាតិរុស្ស៊ី ៤ វិច្ឆិកា។
យោងតាមគេហទំព័រសមាគមនិស្សិតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានឱ្យដឹងថា ក្រុមនិស្សិតបានតាំងបង្ហាញអំពីវប្បធម៌ អរិយធម៍ អក្សរ និងទំនៀមទម្លាប់ខ្មែរទៅកាន់ថ្នាក់ដឹកនាំរដ្ឋទូឡា ថ្នាក់ដឹកនាំសាកលវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិបរទេសដែលបានមកចូលរួមក្នុងពិធីនេះ។
សមាគមនិស្សិតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានបង្ហាញការកោតសរសើរ ចំពោះនិស្សិតខ្មែរនៅរដ្ឋទូឡាដែលជានិច្ចជាកាលតែងតែផ្សព្វផ្សាយអំពីវប្បធម៌ និងទំនៀមទម្លាប់ខ្មែរទៅកាន់មិត្តបរទេស។ សមាគមនឹងបន្តគាំទ្រដល់រាល់សកម្មភាពផ្សព្វផ្សាយនិងលើកកម្ពស់កិត្យានុភាពជាតិនៅក្នុងឆាកអន្តរជាតិរបស់និស្សិតខ្មែរទាំងអស់ដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី៕