Khmer suport khmer cc time

ឱកាសសម្រាប់និស្សិតស្នើអាហារូបករណ៍ជាថវិកា ៣០ម៉ឺនរៀល/ខែ រយ:ពេល ១ឆ្នាំ ពីសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
និស្សិតអាហារូបករណ៍ ឆ្នាំ២០២៦
ប្រភព៖ សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន

ភ្នំពេញ៖ សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន កំពុងប្រកាសផ្តល់អាហារូបករណ៍ជាប្រាក់ឧបត្ថម្ភ ចំនួន៣០ម៉ឺនរៀលក្នុង១ខែ រយៈពេល១ឆ្នាំ សម្រាប់និស្សិតដែលកំពុងត្រៀម និងសិក្សាជំនាញទូទៅនៅថ្នាក់ឧត្តមសិក្សា ដើម្បីចូលរួមជួយសម្រួលដល់ការចំណាយលើតម្រូវការចាំបាច់ផ្សេងៗរបស់និស្សិតក្នុងអំឡុងពេលសិក្សា។

ប្រភព៖ សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន

យោងតាមគេហទំព័រផ្លូវការរបស់ សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន អាហារូបករណ៍នេះផ្តល់ឱ្យនិស្សិតគ្រប់កម្រិតថ្នាក់ឧត្តមសិក្សាដែលរួមមាន ថ្នាក់បរិញ្ញាប័ត្រ បរិញ្ញាប័ត្ររង បរិញ្ញាប័ត្រជាន់ខ្ពស់ វគ្គជំនាញវិជ្ជាជីវៈនានា។ ស្របគ្នានេះ បេក្ខជនត្រូវបំពេញ ព័ត៌មានលម្អិត និងជីវៈប្រវត្តិផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ នៅក្នុង តំណភ្ជាប់ មួយនេះ។ ដោយឡែក បេក្ខជននឹងធ្លាក់ដោយស្វ័យប្រវត្តិប្រសិនបើមានព័ត៌មានមិនត្រឹមត្រូវឬមិនច្បាស់លាស់នៅក្នុងពាក្យស្នើសុំនេះ។

ប្រភព៖ សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន

គួរបញ្ជាក់ថា កម្មវិធីអាហារូបករណ៍នេះត្រូវបានផ្ដួចផ្ដើម និងអនុវត្តចាប់តាំងពីឆ្នាំ២០២១ ក្នុងគោលបំណងចូលរួមគាំទ្រដល់និស្សិតកម្ពុជាក្នុងការបន្តការសិក្សា និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ ចំពោះបេក្ខជនមានចំណាប់អារម្មណ៍ អាចដាក់ពាក្យ ឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ និងសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៦៨៧៩៦៣៦៣៕

Khcct banner

អត្ថបទទាក់ទង